វៀតណាមជាទីកន្លែងវិនិយោគប្រកបដោយសុវត្ថិភាព

(VOVWORLD) - លោកសាស្ត្រាចារ្យ Ryo Ikebe សកលវិទ្យាល័យ Senshu អតីតប្រធានតំណាង ការិយាល័យចាត់តាំងនិងពន្លឿនជួញដូរពាណិជ្ជកម្មជប៉ុន (JETRO) បានឲ្យដឹង ថាវៀតណាមកំពុងមានការផ្លាស់ប្តូរគួរឲ្យចាប់អារម្មណ៍អំពីសេដ្ឋកិច្ច-សង្គម។
វៀតណាមជាទីកន្លែងវិនិយោគប្រកបដោយសុវត្ថិភាព - ảnh 1 លោកសាស្ត្រាចារ្យ Ryo Ikebe

ឆ្លើយសំនួរទៅកាន់សារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី៤៥នៃការបង្កើត ទំនាក់ទំនងការទូតវៀតណាម-ជប៉ុន លោក Ryo Ikebe បានអះអាងថា វៀតណាមបានចាត់ទុកជាប្រទេសធ្លាប់នាំចេញកសិផល ក៏ប៉ុន្តែនាបច្ចុប្បន្ន ផលិតផលនាំចេញកំពុងកើនឡើង ហើយនាំឲ្យវៀតណាមចូលរួមក្នុងក្រុម ប្រទេសឧស្សាហកម្មជាបណ្តើរៗផងដែរ។ ក្រៅពីនោះ ការដែលវៀតណាម បានចូលរួមអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ចព្រមព្រៀងដៃ គូគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) និងការចរចារ ស្តីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ( FTA) ជាមួយ សហភាពអឺរ៉ុប បានបង្ក បរិស្ថានដែលមានសមត្ថភាពប្រកួតប្រជែងនិងមានការសម្របសម្រួលវិស័យ ពាណិជ្ជកម្ម។ វៀតណាមចាប់ផ្តើមត្រូវបានគេវាយតម្លៃជាទីកន្លែងមកវិនិយោគ  ប្រកបដោយ សុវត្ថិភាព។ យោងតាមការវាយតម្លៃនៃបណ្តាវិនិយោគិន ប្រសិនបើ ការ វិនោយោគតាមទ្រង់ទ្រាយធំគោលនយោបាយសម្រួលពាណិជ្ជកម្ម របស់វៀតណាម នឹងគ្មានការផ្លាស់ប្តូរណាមួយឡើយនិងបន្តឆ្ពោះទៅទិស សេរីភាវូបនីយកម្មផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ