វៀតណាមជាទីផ្សារមកដល់របស់អង្គភាពអាជីវកម្មអ៊ីស្រាអែល
(VOVWORLD) /  
|
វៀតណាមជាទីផ្សារមកដល់របស់អង្គភាពអាជីវកម្មអ៊ីស្រាអែល។ (vinafrimideast.com) |
Vovworld-វៀតណាមជាទីផ្សារមកដល់របស់អង្គភាពអាជីវកម្មអ៊ីស្រាអែល។ នេះជាការអះអាងរបស់លោក Arie Zief អនុប្រធានសម្ព័ន្ធសភាពាណិជ្ជកម្មអ៊ីស្រា
អែលនៅសិក្ខាសាលាដោយស្ថាប័នេះរៀបចំនៅ Tel Aviv សំដៅជួយឧបត្ថម្ភអង្គភាពអាជីវកម្មយល់បន្ថែមអំពីសក្ដានុភាពនិងឱកាសអាជីវកម្មនៅវៀតណាម។ សិក្ខាសាលាជាមួយប្រធានបទ “អាជីវកម្មនិងជោគជ័យនៅវៀតណាម” បានទាក់ទាញការចូលរួមរបស់អង្គភាពអាជីវកម្មអ៊ីស្រាអែលរាប់សិបក្នុងវិស័យជាច្រើនដូច
ជាទូរគមនាគមន៍ បច្ចេកវិទ្យា កសិកម្ម ទេសចរណ៍ ជាដើម។
លោក Arie Zief បានឲ្យដឹងថា វៀតណាមជាកន្លែងមកដល់គួរឲ្យទាក់ទាញ
វិនិយោគិន។ វៀតណាមមានប្រការជាច្រើនអាចប្រគល់ឲ្យវិនិយោគិន ក្នុងពេល
នោះអ៊ីស្រាអែលមានឧត្តមភាពជាច្រើនអំពីកសិកម្មដោះស្រាយទឹក ថាមពល
បច្ចេកវិទ្យាខ្ពស់៕
-VOVWORLD