វៀតណាមជានិច្ចកាលខំប្រឹងប្រែងអនុវត្តគ្រប់គោលនយោបាយស្ដីពីសិទ្ធិមនុស្ស
(VOV) /  
|
ពិធីប្រកាសរបាយការណ៍ជាតិ UPR របស់វៀតណាម (TTXVN) |
(VOV)_ វៀតណាមជានិច្ចកាលខំប្រឹងប្រែងអនុវត្តគ្រប់គោលនយោបាយស្ដីពី សិទ្ធិមនុស្ស។ នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
លោក Ha Kim Ngoc នៅកិច្ចប្រជុំលើកទី១៨ នៃក្រុមធ្វើការងារតាមយន្តការទិតៀន
ជាប្រចាំ (UPR) របស់ក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាថ្ងៃទី ៥
កុម្ភះ។
ដំណាងភាគច្រើនមកពីប្រទេសនានាសុទ្ធតែអបអរសាទររាល់ការខំប្រឹងប្រែង របស់វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ និងជូនពរវៀតណាមទទួលតួនាទី
ថ្មីនៅក្នុងក្រុមប្រឹក្សារសិទ្ធិមនុស្ស ចាប់ពីដើមឆ្នាំ២០១៤។ វៀតណាមជាប្រទេសមួយ ក្នុងចំណោមប្រទេសឈានទៅមុខក្នុងការកាត់បន្ថយភាពក្រីក្រ។
ក្នុងសភាពការណ៍ប្រទេសជាតិនៅមានការលំបាកជាច្រើនអំពីសេដ្ឋកិច្ចនិង សង្គមក្តី ប៉ុន្តែរដ្ឋាភិបាលវៀតណាមនៅដាក់ចេញគោលដៅអាទិភាពសំរាប់សុខុ
មាល ភាពសង្គម និងលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។
បណ្ដាដំណាងក៏បានវាយតំលៃខ្ពស់ការដែលវៀតណាមបានចុះហត្ថលេខា
លើ៖អនុសញ្ញានៃអង្គការសហប្រជាជាតិស្ដីពីការប្រឆាំងធ្វើទារុណ្ណកម្មនិងប្រព្រឹត្ត
អំពើឃោឃៅ គ្មានមនុស្សធម៏ នាខែវិច្ឆិកាឆ្នាំ២០១៣។ ក៏នៅទីនេះដែរ វៀតណាម បានស្វាគម៍ការយកចិត្តទុកដាក់របស់បណ្ដាប្រទេស អង្គការអន្តរជាតិ និងមតិ នានារបស់បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ចំពោះរបាយការណ៍
ជាតិ UPR របស់វៀតណាម នាថ្ងៃទី ៥កុម្ភះ៕
-VOV