វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី
|
វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (Image: VNA) |
(VOVworld) – នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai
Quang នៅជំនួបសន្ទនាជាមួយលោក Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍
ទ្វីបអាស៊ី (ADB) នាថ្ងៃទី ១៧ មិថុនា នៅរដ្ឋធានីហាណូយ។ ប្រធានរដ្ឋ Tran Dai
Quang បានសង្កត់ធ្ងន់ថា៖ វៀតណាមចាត់ទុក ADB ជាអ្នកផ្តល់ហិរញ្ញប្បទានជួរ
មុខក្នុងការផ្គត់ផ្គង់ប្រភពទុន ជួយឧបត្ថម្ភបច្ចេក ទេសនិងពិគ្រោះយោបល់
គោលនយោបាយ។ ការជួយឧបត្ថម្ភរបស់ ADB បាននិងកំពុង ពង្រីកប្រសិទ្ធ
ភាពសំដៅជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងកាត់បន្ថយភាពក្រីក្រនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមស្នើរថា៖ គឺជាដៃគូជិតស្និតជាមួយវៀតណាម ADB នឹងបន្ត
យកចិត្តទុកដាក់ទៅលើការផ្តល់ប្រភពទុនកម្ចីអាទិភាពដើម្បីវៀតណាមអនុវត្ត
គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមចែករំលែកបទពិសោធន៍គ្រប់គ្រងនិងរំដោះ
ទុនប្រកបដោយប្រសិទ្ធ ភាព។ រីឯខ្លួនវិញ ប្រធាន ADB លោក Takehiko Nakao
បានអះអាងថា៖ ADB សន្យាជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មលើវិស័យរៀបចំ
រចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញនិងការអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យម៕