វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី

(VOVWORLD) -បន្តកម្មវិធីបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ីនោះ នាថ្ងៃទី ៧ ធ្នូ ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមវៀតណាមលោក Tran Quoc Vuong បានមានជំនួបចរចាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោក Evgheny Pushmin Evgeny Pushmin និងប្រធានគណៈបក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ី លោក Gennady Zyuganov ។
វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី - ảnh 1វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី 

បន្តកម្មវិធីបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ីនោះ នាថ្ងៃទី ៧ ធ្នូ ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមវៀតណាមលោក Tran Quoc Vuong បានមានជំនួបចរចាជាមួយអនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោក Evgheny Pushmin Evgeny Pushmin និងប្រធានគណៈបក្សកុម្មុយនីស្តសហព័ន្ធរុស្ស៊ី លោក Gennady Zyuganov ។

នៅក្នុងជំនួបចរចាជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាសហព័ន្ធរុស្ស៊ីនោះ ភាគីទាំងពីរបានចាត់ទុកថា ទំនាក់ទំនងទំនងនៃប្រទេសទាំងពីរគឺជាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង។ នាពេលកន្លងទៅ ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរមានជំហានអភិវឌ្ឍន៍ដ៏ខ្លាំងក្លាតាមរយៈបណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ។ រដ្ឋសភាវៀតណាម និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន និងបង្កើតទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្ដាគណៈកម្មាធិការជំនាញ ហើយរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងជំនួបជាមួយប្រធានគណៈបក្ស កុម្មុយនីស្តសហព័ន្ធរុស្ស៊ីនោះ ភាគីទាំងពីរបានពិភាក្សាយ៉ាងទូលំទូលាយអំពីទំនាក់ទំនងរវាងបក្សទាំងពីរ ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចការកសាងបក្ស។ ស្ដីពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរឯកភាពថា គប្បីបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ក្នុងឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ