វៀតណាមជានិច្ចកាលគោរពនិងជួយសម្រួលដល់ការធានាសិទ្ធិសេរីភាពខាង ជំនឿសាសនា
(VOVWORLD) - នាថ្ងៃទី២៩ ខែកក្កដា នៅខេត្ត Ha Nam ក្រុមការងាររបស់រដ្ឋាភិបាលបាន សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ha Nam រៀបចំកិច្ចប្រជុំបូកសរុប ការងារបញ្ជាណែនាំ ជួយឧបត្ថម្ភដល់សមាគមន៍ពុទ្ធសាសនាវៀតណាមក្នុងការ រៀបចំមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩។
អញ្ជើញថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអះអាងថា មហាពិធីវិសាខបូជាឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងប្រកប ដោយជោគជ័យនៅវៀតណាមជាថ្មីម្ដងទៀត។ ប្រការនេះបានអះអាងថា វៀត ណាមជានិច្ចកាលគោរពនិងគាំទ្រចំពោះគោលជំហររបស់អង្គការសហប្រជាជាតិ ក៏ដូចជាការយកចិត្តទុកដាក់របស់វៀតណាមចំពោះរាល់តម្លៃសីលធម៌ដ៏ល្អប្រ សើររបស់បណ្ដាសាសនា ដែលក្នុងនោះមានពុទ្ធសាសនាផងដែរ។
ជាពិសេសគឺ តាមរយៈសេចក្ដីថ្លែងការណ៍ Ha Nam មហាពិធីវិសាខបូជាឆ្នាំ ២០១៩បានបន្តអះអាងថា វៀតណាមជានិច្ចកាលគោរពនិងជួយសម្រួលដល់ការ ធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន បង្កភាពងាយស្រួលដើម្បី អោយបណ្ដាសាសនាធ្វើសកម្មភាពយ៉ាងត្រឹមត្រូវបានការកំណត់របស់ច្បាប់ ព្រម ទាំងបង្ហាញនូវសុឆន្ទៈរបស់វៀតណាមដោយត្រៀមខ្លួនជាស្រេច ធ្វើជាមិត្ត ជា ដៃគូគួរអោយជឿទុកចិត្តរបស់មិត្តភក្តិអន្តរជាតិ ជាសមាជិកមានការទទួលខុស ត្រូវរបស់អង្គការសហប្រជាជាតិផងដែរ៕