វៀតណាមជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា
|
វៀតណាមជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា |
(VOV)_នេះគឺជាការអះអាងរបស់លោក Tran Quoc Vuong លេខាមជ្ឈឹមបក្ស
និងជាប្រធានខុទ្ទកាល័យមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម នាថ្ងៃទី១៤ វិច្ឆិកា នៅ
ក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូ គណៈទាក់ទងបរទេស គណៈកម្មាធិការ
កណ្ដាលគណបក្សប្រជាជន(CPP) ដឹកនាំដោយលោក សួសយ៉ារ៉ា អនុប្រធាន
គណៈទាក់ទងបរទេស CPP ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
លោក Tran Quoc Vuong បានសម្ដែងជំនឿជាក់ថា៖ ដោយមានគោលមាគា៍
សន្តិភាព សម្របសម្រួលជាតិ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ក្រោមការ
ដឹកនាំរបស់គណបក្សប្រជាជន កម្ពុជានឹងទទួលសមិទ្ធិផលសំខាន់ជាច្រើន
ថែមទៀត និងរៀបចំជោគជ័យ ការបោះឆ្នោត ឃុំ សង្កាត់ នាឆ្នាំ ២០១៧ និង
បោះឆ្នោតរដ្ឋសភា លើកទី៦ នាឆ្នាំ ២០១៨។
រីឯភាគីកម្ពុជា លោក សួសយ៉ារ៉ា អនុប្រធានគណៈទាក់ទងបរទេស CPP
បានជូនដំណឹងអំពីស្ថានភាពនៅកម្ពុជានិងទំនាក់ទំនងកម្ពុជា-វៀតណាម នា
ពេលថ្មីៗនេះ។ លោក សួសយ៉ារ៉ា បានអះអាងថា៖កម្ពុជានឹងធ្វើអស់ពីកម្លាំង
កាយចិត្តរបស់ខ្លួន រួមជាមួយវៀតណាម ពង្រឹងនិងពង្រីកចំណងមិត្តភាព ប្រ
ពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជញោរយរវាងវៀតណាមនិងកម្ពុ
ជាអោយអភិវឌ្ឍន៍តទៅទៀត៕