វៀតណាមជានិច្ចកាលគោរពនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសជាមួយគុយបា
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នារសៀលថ្ងៃទី៩ ខែកក្កដា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ ជួបសវនាការជាមួយលោក Raul Castro លេខាទី១ នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងលោក Miguel Diaz Canel ប្រធានក្រុមប្រឹក្សារដ្ឋនិងទីស្តីការគណៈរដ្ឋមន្ត្រីគុយបា។
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំគុយបា |
ក្នុងជំនួបនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀត ណាមជានិច្ចកាល គោរពដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសជាមួយគុយបា ដោយប្តេជ្ញា ពង្រឹងនិងបង្កើនថែមទៀត នូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ ភាគីទាំងពីរ បានរំលឹកឡើងវិញ នូវចំណុចសំខាន់ជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងវៀតណាម គុយបា និងការរួមចំណែកពិសេសរបស់លោកប្រធានហូជីមិញនិងលោកប្រធាន Fidel Castro ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ រួមទាំងចែក រំលែកនូវសារៈសំខាន់ចំពោះការដែល ប្រទេសទាំងពីរ នឹងរួមសហការដើម្បីរៀបចំរាល់សកម្មភាព រំលឹកខួបលើកទី៦០ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - គុយបា (២ ធ្នូ ១៩៦០-២ ធ្នូ ២០២០)។
ក្នុងថ្ងៃទី ៩ ខែកក្កដា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅទស្សនានូវគម្រោងការសហប្រតិបត្តិការវៀតណាម - គុយបា ស្តីពីការផលិតស្រូវ នៅខេត្ត Pinar del Rio។ នាយប់ថ្ងៃទី ៩ ខែកក្កដា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh និងរដ្ឋមន្ត្រីក្រសួងវប្បធម៌គុយបា លោក Alpidio Alonso Grau បានចូលរួមពិពីបើកព្រឹត្តិការណ៍ “ទិវាវប្បធម៌វៀតណាមនៅគុយបា” ផងដែរ៕