វៀតណាមជានិច្ចកាលគោរពបទបញ្ញាត្តិទាំងឡាយក្នុងអនុសញ្ញាអង្គការសហប្រជាជាតិនាឆ្នាំ១៩៨២
|
វៀតណាមជានិច្ចកាលគោរពបទបញ្ញាត្តិទាំងឡាយក្នុងអនុសញ្ញាអង្គការសហប្រជាជាតិនាឆ្នាំ១៩៨២ |
(VOV)_ថ្លែងមតិនៅក្នុងកិច្ចប្រជុំពេញអង្គ មហាសន្និបាត អង្គការសហប្រជា
ជាតិ ស្ដីអំពីមហាសាគរ និងច្បាប់សមុទ្រ នាថ្ងៃទី៧ធ្នូ នៅទីក្រុងNew York ឯកអគ្គ
រដ្ឋទូត Nguyen Phuong Nga ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រ
ជាជាតិ បានវាយតំលខ្ពស់ជោគជ័យរបស់សន្និសីទលើកទី២២ របស់ស្ថាប័នអំណាច
នៅមហាសាគរ (ISA) ការខំប្រឹងប្រែងពិនិត្យមើលឡើងវិញបណ្ដារបាយការណ៍របស់
គណៈកម្មាធិការព្រំដែន ក៏ដូចជាសកម្មភាពរបស់តុលាការស្ដីអំពីច្បាប់សមុទ្រ និង
បណ្ដាយន្តការដោះស្រាយជំលោះដោយអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពី
ច្បាប់សមុទ្រ ១៩៨២ ( UNCLOS) ។
ស្ដីអំពីបំរ៉ែបំរួលនៅសមុទ្រខាងកើត ឯកអគ្គរដ្ឋទូត នសង្កត់ធ្ងន់ថា៖ វៀតណាម
អំពាវនាវអោយភាគីទាំងឡាយត្រូវអត់ធ្មត៉ ដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមាន អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ១៩៨២ ( UNCLOS)៕