វៀតណាមជានិច្ចកាលគោរព និងគាំទ្រកិច្ចសហប្រតិបត្តិការអាស៊ាន - ចិន
(VOVWORLD) -នាព្រឹកថ្ងៃទី ១២ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh រួមជាមួយឧបនាយករដ្ឋមន្រ្តីចិន លោក Zhang Gaoli និងថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាន បានអញ្ជើញចូលរួមពិធី បើក ផ្សារ ណាត់ចិន - អាស៊ាន (CAEXPO) និងសន្និសទីកំពូលពាណិជ្ជកម្ម និងវិនិយោគចិន - អាស៊ាន (CABIS) លើកទី ១៤ នៅចិន។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Truong Hoa Binh បានអះអាងថា ការរៀបចំផ្សារណាត់ និងសន្និសីទ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងចិន ដោយឥតឈប់ឈរ។
វៀតណាមជានិច្ចកាលគោរព និងគាំទ្រកិច្ចសហប្រតិបត្តិការអាស៊ាន - ចិន |
នាព្រឹកថ្ងៃទី ១២ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh រួមជាមួយឧបនាយករដ្ឋមន្រ្តីចិន លោក Zhang Gaoli និងថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាន បានអញ្ជើញចូលរួមពិធី បើក ផ្សារ ណាត់ចិន - អាស៊ាន (CAEXPO) និងសន្និសទីកំពូលពាណិជ្ជកម្ម និងវិនិយោគចិន - អាស៊ាន (CABIS) លើកទី ១៤ នៅចិន។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Truong Hoa Binh បានអះអាងថា ការរៀបចំផ្សារណាត់ និងសន្និសីទ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងចិន ដោយឥតឈប់ឈរ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានឧទ្ទេសនាមសក្ដានុភាព ក៏ដូចជាការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងភាពម្ចាស់ការ សកម្ម ធ្វើសមាហរណកម្មអន្តរជាតិ ហើយរួមចំណែកដោយមានការទទួលខុសត្រូវចំពោះបញ្ហារួមនៃតំបន់ និងអន្តរជាតិ។ លោក បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរព និងគាំទ្រកិច្ចសហប្រតិបត្តិការអាស៊ាន - ចិន រួមជាមួយអាស៊ានជំរុញខ្លាំងក្លាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕