វៀតណាមជានិច្ចកាល​ចាត់ទុក​សហរដ្ឋអាមេរិ​ក​គឺជា​ដៃគូមួយ​ក្នុង​ចំណោមដៃគូដ៏សំខាន់ជួរមុខក្នុងគោលនយោបាយកិច្ចការបរទេស

(VOVWORLD) - វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកគឺជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់ជួរមុខក្នុងគោលនយោបាយកិច្ចការបរទេស។ 
វៀតណាមជានិច្ចកាល​ចាត់ទុក​សហរដ្ឋអាមេរិ​ក​គឺជា​ដៃគូមួយ​ក្នុង​ចំណោមដៃគូដ៏សំខាន់ជួរមុខក្នុងគោលនយោបាយកិច្ចការបរទេស - ảnh 1ទិដ្ឋភាពនៃជំនួប

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអះអាងដូច្នេះនាព្រឹកថ្ងៃទី ៨ មេសានៅទីក្រុងហាណូយក្នុងជំនួបជាមួយគណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយព្រឹទ្ធសមាជិកសហរដ្ឋអាមេរិកលោក Jeff Merkley ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយសហរដ្ឋអាមេរិកបន្តជំរុញទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី របៀបរបបនយោបាយរបស់គ្នាទៅវិញទៅមក សមស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ ទីក្រុងហាណូយមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយទីក្រុងវ៉ាស៊ីនតោន អភិវឌ្ឍន៍ដោយឈរលើមូលដ្ឋានមានផលប្រយោជន៍ដូចគ្នា។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋសភាអាមេរិកបន្តយកចិត្តទុកដាក់ ផ្ដល់ប្រភពកម្លាំងនិងថវិកាដើម្បីជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើផលវិបាកនៃសង្គ្រាម ដូចជាការបោសសម្អាតគ្រាប់បែកមីន ជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿតទុំ បន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភ ដើម្បីរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តន៍កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យពាណិជ្ជកម្ម-វិនិយោគ; ការពារជាតិ សន្តិសុខ; អប់រំនិងការបណ្តុះបណ្តាល; វិទ្យាសាស្រ្ត - បច្ចេកវិទ្យា នវានុវត្តន៍ ផ្លាស់ប្ដូរថាមពល ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងធានាសមភាព និងយុត្តិធម៌។

ជាការឆ្លើយតប ព្រឹទ្ធសមាជិកលោក Jeff Merkley និងសមាជិកសភាសហរដ្ឋអាមេរិកបានអះអាងថាបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភវៀតណាមលើវិស័យនានា ដែលភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នា។ លោកមានគោលបំណងថា វៀតណាម -សហរដ្ឋអាមេរិកដំឡើងថ្នាក់ទំនាក់ទំនងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ សមាជិកសភាសហរដ្ឋអាមេរិកបានឲ្យដឹងថា និងផ្តល់អាទិភាពលើការដោះស្រាយផលវិបាកដោយសង្គ្រាម ដូចជា ជួយឧបត្ថម្ភដល់ជនរងគ្រោះ បោសសម្អាតគ្រាប់បែកមីន បន្សាបជាតិពុល dioxin ស្វែងរកកងទ័ពដែលបាត់ខ្លួន។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកនឹងគាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតិ ជំរុញការវិនិយោគ ពាណិជ្ជកម្ម ផ្លាស់ប្ដូរថាមពលស្អាត និងបន្តយកចិត្តទុកដាក់បង្កលក្ខនៈងាយស្រួលដល់សហគមន៍ជនវៀតណាមនៅសហរដ្ឋអាមេរិករស់នៅ រកស៊ី ធ្វើពលកម្ម និងសិក្សារៀនសូត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ