វៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនប៉ូឡូញ

វៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនប៉ូឡូញ - ảnh 1
វៀតណាមជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនប៉ូឡូញ

          (VOV)_ក្នុងឱកាសចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោក លើកទី២៦ 
នៅទីក្រុង Vacsava ប្រទេសប៉ូឡូញ នាយប់ថ្ងៃទី៨ មិថុនា អនុប្រធានរដ្ឋវៀត​ណាម​ ​
លោក​ស្រី Dang Thi Ngoc Thinh បានជួបសម្ដែងការគួរសម ​ប្រធានាធិបតីប៉ូឡូញ 
លោក Andrzej Duda ។ នៅទីនេះ ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda បានអះ
អាងថា៖ ប៉ូឡូញជានិច្ចកាលយកចិត្តទុក​ដាក់​ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព 
ជាប្រពៃណី និងកិច្ចសហប្រតិបត្តិ​ការ​លើច្រើនវិស័យជាមួយវៀតណាម។ ភាគីទាំងពីរ
បានឯកភាពវាយតំលៃទំនាក់ទំ​នងសហប្រតិបត្តិការមិត្តភាព ប្រពៃណី ក្នុងរយៈពេល
៦៦ឆ្នាំកន្លងទៅ រវាងវៀតណាមនិងប៉ូឡូញបាននិងកំពុងអភិវឌ្ឍន៍សកម្មលើច្រើន
វិស័យ។ ប៉ូឡូញបន្តជា​មិត្តទំនិញជួរមុខ របស់វៀតណាម នៅក្នុងតំបន់មជ្ឈឹមបូពា៍អឺ
រ៉ុប ដោយមានទំហំពាណិជ្ជកម្មទ្វេភាគី នាឆ្នាំ ២០១៥គឺ៧៦១លានដុល្លារអាមេរិក។
 អនុប្រធានរដ្ឋ​បានអះអាងថា៖វៀតណាមជានិច្ចកាលបើកទ្វារ បង្កលក្ខណះងាយ
ស្រួលនិង​បរិយាកាសសុវត្ថិភាពសំរាប់វិនិយោគិនបរទេសដែលក្នុងនោះមានវិនិយោ
គិនប៉ូឡូញ។

          នាយប់ថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh
បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គ
លិកស្ថានទូតនិងដំណាងសហគមន៍ជនវៀតណាមនៅប៉ូឡូញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ