វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការថែរក្សានិងជំរុញទំនាក់ទំនងពិសេសវៀតណាម-ឡាវដោយឥតឈប់ឈរ
(VOVWORLD) - តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូ យោធាជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៩ កញ្ញា។
អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ទទួលជួបលោកនាយឧត្តមសេនីយ៍ Phan Van Giang។ (រូបថត៖ qdnd.vn) |
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ នារសៀលថ្ងៃទី១៣ ខែកញ្ញា លោកនាយ ឧត្តមសេនីយ៍ Phan Van Giang បានចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh។
ក្នុងបណ្ដាជំនួបនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បាន បញ្ជាក់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការថែរក្សា និងពង្រីក ទំនាក់ទំនងពិសេសរវាង វៀតណាម-ឡាវដោយឥតឈប់ឈរ។ ក្នុងឱកាសនេះ រដ្ឋមន្ត្រី ក្រសួងការពារប្រទេសវៀតណាមបានគោរពថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល ប្រជាជន និងក្រសួងការពារជាតិឡាវ ដែលបានជួយគាំទ្រ បង្កលក្ខណ្ឌងាយស្រួលក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្នុងការរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អិដ្ឋធាតុកង ទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅប្រទេសឡាវ។ លោកនាយឧត្តមសេនីយ៍ Phan Van Giang មានគោលបំណងថា ភាគីឡាវនឹងបន្ត គាំទ្រខាងយន្តការ និងគោលនយោបាយសម្រាប់អង្គភាពអាជីវកម្មវៀតណាមមក បណ្តាក់ទុន និងធ្វើអាជីវកម្មនៅឡាវ។ ចំណែកខាងភាគីឡាវវិញ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang នឹងរួម ចំណែកជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។
មុននោះ នារសៀលថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារជាតិឡាវនៅទីក្រុង វៀងចន្ទន៍ លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath និងលោកនាយឧត្តម សេនីយ៍ Phan Van Giang បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិភាក្សាការងារជាន់ខ្ពស់ រវាងគណៈប្រតិភូការពារជាតិនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបន្តពង្រីក ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់; ជំរុញការផ្លាស់ប្តូរនិងកិច្ច សហប្រតិបត្តិការរវាងយោធភូមិភាគ ផ្នែកទ័ព និងកងកម្លាំងការពារព្រំដែននៃប្រទេស ទាំងពីរ។ ភាគីទាំងពីរគាំទ្រចំពោះការបង្កើនទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងបី ឡាវ-កម្ពុជា-វៀតណាម ព្រមទាំងបន្តស្រាវជ្រាវនិងអនុវត្តទម្រង់ និងសកម្មភាពសហ ប្រតិបត្តិការរួមរវាងកងទ័ពនៃប្រទេសទាំងបីនាពេលខាងមុខផងដែរ៕