វៀតណាមជានិច្ចកាលលៃទុកការយកចិត្តទុកដាក់ជាពិសេសសំរាប់កុមារ

(VOV)_ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃទិវាបង្កើតមូលនិធិ​កុមាររបស់
សហជីព វៀតណាម ត្រូវបានប្រារព្វឡើង នាយប់ថ្ងៃទី ៥ មិថុនា នៅរដ្ឋធានីហាណូយ  ដោយមានការចូលរួមរបស់សមាជិកការិយាល័យ​នយោបាយ និងជាអនុប្រធាន រដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំរបស់បណ្ដាក្រ
សួង  ស្ថាប័ន ផ្នែក។

វៀតណាមជានិច្ចកាលលៃទុកការយកចិត្តទុកដាក់ជាពិសេសសំរាប់កុមារ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (TTXVN)

          ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ ​បក្ស រដ្ឋ  និងសង្គមទាំងមូលបាននិងកំពុងយកចិត្តទុកដាក់ជាពិសេសសំរាប់កុមារ ដើម្បី
កុមារគ្រប់រូបទទួលបានអ្វីល្អបំផុត៖

          “ នាបច្ចុប្បន្ន នៅមានកុមារជាច្រើននៅតំបន់ឆ្ងាយដាច់ស្រយាល កុមារ​នៅ
គ្រួសារ ក្រីក្រ កុមារមានស្ថានភាពលំបាក កុមារពិសេស… នៅជួបការ​លំបាកជាច្រើន  ហើយថែមទាំងមានកុមារមិនបានទទួលសិទ្ធិជាសារវ័ន្តរ​បស់កុមារទៀតផង។ ដោយ ហេតុនេះ យើងត្រូវប្រមូលផ្តុំកម្លាំងដើម្បីរៀបចំសកម្មភាពជួយឧបត្ថម្ភនានា សំរាប់
កុមារ ជាពិសេសគឺកុមារមានស្ថានភាពលំបាក។ ខ្ញុំមានគោលបំណងថា៖ សហភា
ពពលករ វៀតណាម បន្តបញ្ជាណែនាំមូល​និធិគាំពារកុមារនៃ​សហជិពវៀតណាម
 និងសហជិព គ្រប់ជាន់ថ្នាក់ លើកកំពស់ប្រសិទ្ធិភាពការងារថែទាំ ​គាំពារ អប់រំកុមារ 
និងថែទាំង  ការពារសិទ្ធិ​និងផលប្រយោជន៍ជាក់ស្ដែងស្របច្បាប់ ត្រឹមត្រូវរបស់ពលករ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ