វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាអង្គភាពអាជីវកម្ម EU


វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាអង្គភាពអាជីវកម្ម EU - ảnh 1
វៀតណាមជានិច្ចកាលស្វាគមន៍បណ្ដាអង្គភាពអាជីវកម្ម EU (VGP)


        Vovworld-នារសៀលថ្ងៃទី៧មេសានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​
វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធាន​គណៈ​
កម្មាធិការពាណិជ្ជកម្មអន្តរជាតិ រដ្ឋសភាអឺរ៉ុប Bernd Lange ដែល​កំពុង​បំពេញ
​ទ​ស្សនកិច្ចនៅវៀតណាម។ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរ EU សំរេច
ការអនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដិពីកិច្ចសហប្រតិបត្តិការនិង​ដៃគូលើគ្រប់
វិស័យ (PCA) ទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ​យ៉ាង​ពេញលេញ
ជាដើម។

        លោក Nguyen Tan Dung បានស្នើរក្នុងការចរចារ FTA EU ត្រូវ​សកម្ម​ពិនិត្យ​ទៅ
លើសមត្ថភាពអភិវឌ្ឍន៍នៅទាបរបស់វៀតណាម គិតគូយកចិត្តទុក​ដាក់ទៅលើផល
ប្រយោជន៍សមស្របរបស់វៀតណាមចំពោះមុខទំនិញកសិផលជលផលស្បែកជើង
ជាដើម។ លោក Nguyen Tan Dung បានអះអាងនូវ​កិច្ច​សន្យាថា វៀតណាមជានិច្ចកាល
ស្វាគមន៍និងបង្កលក្ខណៈងាយស្រួលសំរាប់​អង្គភាព​អាជីវកម្ម EU មកវិនិយោគ
អាជីវកម្មយូរអង្វែងនិងជោគជ័យនៅ​វៀតណាម។

        រីឯលោក Bernd Lange បានអះអាងថា EU ជានិច្ចកាលគោរពការជំរុញ​ទំនាក់
ទំនងសហប្រតិបត្តិការជាមួយវៀតណាម ហេតុនេះហើយគណៈ​កម្មាធិការ​ពាណិជ្ជកម្ម
អន្តរជាតិសភាអឺរ៉ុបនឹងយកចិត្តទុកដាក់ទៅលើសំណើរ​របស់វៀតណាម ក្នុងនោះមាន
ការពិនិត្យទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារ​ពេញលេញសំរាប់វៀតណាមក៏ដូចជា
អនុម័តទៅលើ PCA។ ​លោកក៏បាន​ជឿជាក់​ថា FTA រវាង EU និងវៀតណាមនឹងបាន
ចុះហត្ថលេខាពីព្រោះថា នេះ​ជា​កិច្ច​ព្រមព្រៀងលើគ្រប់វិស័យនាំមកនូវផលប្រយោជន៍
ដ៏ធំធេងសំរាប់ភាគី​ទាំង​ពីរនិងជាមូលដ្ឋានដើម្បី EU និងវៀតណាមសហប្រតិបត្តិការ
ស៊ីជម្រៅនិង​ប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ