វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង ៨៩ ក្នុងព្រឹត្តិការណ៍អូឡាំពិកគីមីសាស្រ្តអន្តរជាតិឆ្នាំ ២០២៤
(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ក្រសួងអប់រំ និងបណ្តុះបណ្តាលបានប្រកាសលទ្ធផលផ្លូវការរបស់ក្រុមជម្រើសជាតិវៀតណាមដែលចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកគីមីសាស្ត្រអន្តរជាតិ (ICHO) ឆ្នាំ ២០២៤ ។ តាមនោះ សិស្សានុសិស្សទាំង៤នាក់សូត្រតែទទួលបានមេដាយ ក្នុងនោះមានមេដាយមាសចំនួន ៣ គ្រឿង និងមេដាយប្រាក់ ១គ្រឿង។
ជាមួយនឹងលទ្ធផលនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង៨៩ ដែលបានចូលរួមព្រឹត្តិការណ៍នេះ។
គណៈប្រតិភូសិស្សានុសិស្ស និងគ្រូបង្រៀនទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកគីមីសាស្ត្រអន្តរជាតិ។ ប្រភព៖ ក្រសួងអប់រំ និងបណ្តុះបណ្តាល |
សិស្សានុសិស្សទាំងបីនាក់ដែលទទួលបានមេដាយមាស គឺ៖ Nguyen Huu Tien Hung សិស្សថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញ Bac Ninh ខេត្ត Bac Ninh; Giap Vu Son Ha សិស្សថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញ Bac Giang ខេត្ត Bac Giang និង Tran Dang Khoi សិស្សថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញ Hanoi-Amsterdam ទីក្រុងហាណូយ។ មេដាយប្រាក់បានទៅ Do Phu Quoc សិស្សថ្នាក់ទី១២ សាលាវិទ្យាល័យជំនាញ Le Thanh Tong ខេត្ត Quang Nam។
ព្រឹត្តិការណ៍អូឡាំពិកគីមីសាស្ត្រអន្តរជាតិលើកទី៥៦ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកក្កដា នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានបេក្ខជនចំនួន៣២៧នាក់ចូលរួមប្រកួតប្រជែង។ ក្នុងតារាងមេដាយសរុប គណៈប្រតិភូវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ រួមជាមួយគណៈប្រតិភូអាមេរិក ហើយនៅពីក្រោយគណៈប្រតិភូចិន៕