វៀតណាមជាប់ឆ្នោតចូលក្រុមប្រឹក្សាសិទ្ធមនុស្សអ.ស.ប
|
ក្រុមប្រឹក្សាសិទ្ធមនុស្សអ.ស.បក្នុងកិច្ចប្រជុំ១ (រូបថតៈ dantri.vn) |
(VOVworld)-នាថ្ងៃទី១២វិច្ឆិកា មហាសន្និបាតអ.ស.បនីតិកាលទី៦៨បានដំណើ
ការ ការបោះឆ្នោតជ្រើសតាំងសមាជិកថ្មីចំនួន១៤ប្រទេសរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សអាណាត្តិ២០១៤-២០១៦។ដោយមានសម្លេងគាំទ្រចំនួន១៨៤លើ១៩៣
សម្លេងវៀតណាមបានជាប់ឆ្នោតដោយសម្លេងគាំទ្រខ្ពស់បំផុតក្នុងចំណោម១៤
ប្រទេសជាសមាជិកថ្មី និងក្លាយទៅជាសមាជិកក្រុមប្រឹក្សាសិទ្ធមនុស្សអ.ស.ប
ជាលើកដំបូង។ នេះក៏ជាការទទួលស្គាល់របស់សហគមន៌អន្តរជាតិចំពោះរាល់
សមិទ្ធិរបស់វៀតណាមក្នុងការធានាសិទ្ធិរបស់ប្រជាជនលើគ្រប់វិស័យ។ ការ
ដែលវៀតណាមជាប់ឆ្នោត ដោយមានសម្លេងគាំទ្រខ្ពស់បំផុត ក៏បានបង្ហាញ
ពីតួនាទីនិងគិត្យានុភាពរបស់ វៀតណាមលើឆាកអន្តរជាតិ។
ក្នុងឳកាសនេះដែរ អ្នកយកព័ត៌មាននៃវិទ្យសម្លេងវៀតណាមបានមាន ការ
សម្ភាសរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ។ យើងខ្ញុំនឹង ដកស្រងខ្លឹមសានៃការសម្ភាសនេះបន្ទាប់ពីផ្នែកព័ត៌មាន។ សូមអញ្ជើញលោក
អ្នកនាងតាមដានស្តាប់៕