វៀតណាមជាប់ឆ្នោតជាថ្មីម្តងទៀតជាសមាជិកគណៈកម្មការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ១២ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) លោក Nguyen Hong Thao ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីជាសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILC) សម្រាប់អាណត្តិ ២០២៣-២០២៧។ 
វៀតណាមជាប់ឆ្នោតជាថ្មីម្តងទៀតជាសមាជិកគណៈកម្មការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិ - ảnh 1ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao (ឆ្វេង) នៅឯការបោះឆ្នោត (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីម្តងទៀតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅទីក្រុង ញូវយ៉ក (សហរដ្ឋអាមេរិក) ដោយមានសំឡេងគាំទ្រ ១៤៥/១៩១ ហើយឈរនៅលំដាប់ លេខ ៤ ក្នុងចំណោមបេក្ខភាពទាំង ១១ នៅអាស៊ី-ប៉ាស៊ីហ្វិក។ នៅទីស្នាក់ការអង្គការសហប្រជាជាតិ បន្ទាប់ពីបានជាប់ឆ្នោត លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao បានសម្តែងនូវមោទនភាពក្នុងការបន្តរួមចំណែកសម្រាប់ឋានៈរបស់វៀត ណាម ដែលកំពុងបោះជំហានយ៉ាងរឹងមាំ បំពេញតាមការរំពឹងទុករបស់មិត្តអន្តរជាតិចំពោះវៀត ណាមក្នុងតួនាទីជាអ្នកតាក់តែងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយរាល់ជំលោះនិងជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានសន្យាថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងអាណត្តិទីពីររបស់ខ្លួន ដើម្បីលើកតម្កើងគេរ្តិ៍ឈ្មោះរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

មុននោះ  ក្នុងអាណត្តិ ២០១៧-២០២២ ឯកអគ្គរដ្ឋទូតលោក Nguyen Hong Thao គឺជាជនជាតិ វៀតណាមដំបូងគេដែលជាប់ឆ្នោតក្នុង ILC ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ