វៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយសម្លេងគាំទ្រស្ទើរតែដាច់ខាត

(VOVWORLD) - នេះជាលើកទី២ហើយដែលវៀតណាមត្រូវបានបោះ ឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសន្តិសុខក្រោយពីអាណត្តិដំបូងពីឆ្នាំ ២០០៨ដល់ឆ្នាំ២០០៩។
វៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយសម្លេងគាំទ្រស្ទើរតែដាច់ខាត - ảnh 1 សោមនស្សរីករាយរបស់គណៈប្រតិភូវៀតណាម (រូបថត៖ TTXVN)

  នាថ្ងៃទី៧ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) ទីក្រុង ញូវយ៉ក សហរដ្ឋ អាមេរិក មហាសន្និបាតអ.ស.បបានបោះឆ្នោតជ្រើសតាំងវៀត ណាមចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១ ដោយសម្លេងគាំទ្រខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក ៖ ១៩២/១៩៣សម្លេង។ វៀតណាមនឹងចូលកាន់តំណែងនេះជាផ្លូវការចាប់ពីថ្ងៃ ទី១ ខែមករា ឆ្នាំ២០២០។ នេះជាលើកទី២ហើយដែលវៀតណាមត្រូវបានបោះ ឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសន្តិសុខក្រោយពីអាណត្តិដំបូងពីឆ្នាំ ២០០៨ដល់ឆ្នាំ២០០៩។

        ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានចេញសេចក្ដីថ្លែងការណ៍ដោយអះអាងថា វៀតណាមជាដៃគូគួរអោយ ជឿទុកចិត្តដើម្បីសន្តិភាពប្រកបដោយចីរភាព។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមបានថ្លែងអំណរគុណចំពោះប្រទេសសមាជិកអ.ស.បដទៃ ដែលបាន គាំទ្រនិងបោះឆ្នោតអោយវៀតណាម។ នេះជាការកត់សម្គាល់ដ៏សំខាន់របស់ សហគមន៍អន្តរជាតិចំពោះតួនាទីនិងការរួមចំណែកយ៉ាងសក្ដិសមរបស់វៀត ណាមទៅក្នុងកិច្ចការអន្តរជាតិនិងតំបន់ ព្រមទាំងបង្ហាញនូវឋានៈនិងតួនាទីកាន់ តែខ្ពស់របស់វៀតណាម លើឆាកអន្តរជាតិផងដែរ។

        អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ជឿជាក់ យ៉ាងមុតមាំថា វៀតណាមនឹងទទួលប្រកបដោយជោគជ័យនូវភារកិច្ចជាសមាជិក មិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បនាពេលខាងមុខ។

        ក្នុងពេលជាមួយគ្នានោះ ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុ សម្លេងវៀតណាមប្រចាំអាមេរិក អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung បានជម្រាបថា៖

        “វៀតណាមមានភាពងាយស្រួលគឺ នាបច្ចុប្បន្ន សន្តិភាព កិច្ចសហប្រតិបតិ្ត ការនិងការអភិវឌ្ឍនៅតែជានិន្នាការ ហើយវៀតណាមបានមានបទពិសោធន៍ ច្រើនជាងមុន ជាពិសេសគឺគោលមាគ៌ាកិច្ចការបរទេសប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ការគាំទ្រចំពោះលទ្ធិពហុភាគីនិយម ក៏ដូចជា ទស្សនៈរបស់វៀតណាមស្ដីពីបញ្ហាធំៗនៃសហគមន៍អន្តរជាតិ និងបញ្ហានៅក្នុង របៀបវារៈនៃក្រុមប្រឹក្សាសន្តិសុខ សុទ្ធតែទទួលបានការគាំទ្រពីប្រទេសនានា។  បើធៀបនឹងរយៈពេល១០ឆ្នាំមុននេះ គឺនាសព្វថ្ងៃ រាល់សមិទ្ធផលក្នុងបុព្វហេតុ ផ្លាស់ប្ដូរថ្មីរបស់វៀតណាមត្រូវបានអះអាង ហើយសមិទ្ធផលក្នុងការធ្វើសមាហ រណកម្មរបស់យើងក៏ត្រូវបានកត់សម្គាល់ផងដែរ។ នោះគឺភាពងាយស្រួលដ៏ ធំធេងចំពោះយើងនាពេលខាងមុខ”។

        ចំណែកឯ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមតំណាង អចិន្រ្តៃយ៍វៀតណាមប្រចាំអ.ស.បបានអោយដឹងថា វៀតណាមនឹងបន្តត្រៀម រៀបចំយ៉ាងហ្មត់ចត់ដើម្បីសម្រេចអោយបានល្អនូវភារកិច្ចជាសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សសន្តិសុខ។ លោកឯកអគ្គរដ្ឋទូតបានថ្លែងថា៖

        “ប្រទេសនានាដែលទើបនឹងបានបញ្ចប់អាណត្តិសមាជិកមិនអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សាសន្តិខសុទ្ធតែសហប្រតិបតិ្តការយ៉ាងល្អជាមួយវៀតណាម ដូចជាស៊ុយ អែត អេត្យូពី និងកាហ្សាក់ស្ថាន។ ហើយប្រទេសខ្លះដែលកំពុងស្ថិតនៅក្នុងក្រុម ប្រឹក្សាសន្តិសុខក៏សហប្រតិបតិ្តការជាមួយវៀតណាមដែរ ជាពិសេសគឺឥណ្ឌូ នេស៊ី។ ក្រៅពីនោះ អ.ស.បក៏មានយន្តការបណ្ដុះបណ្ដាលអោយកម្មាភិបាលនៃ ប្រទេសជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសន្តិសុខផងដែរ។ យើងនឹងទាញយក យន្តការទាំងនេះដើម្បីធ្វើយ៉ាងណាអោយយើងមានការត្រៀមរៀបចំយ៉ាងល្អ បំផុតចំពោះការងារនាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ