វៀតណាមជាប់ឆ្នោតជាសមាជិក ក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍ (POC)នៃសហភាពប្រៃសណីយ៍សកល (UPU) សម្រាប់អាណត្តិ ២០២២-២០២៥
(VOVWORLD) - នាថ្ងៃទី ២៦ ខែសីហា នៅក្នុងការបោះឆ្នោត ដែលបានប្រព្រឹត្តិទៅក្នុង ក្របខ័ណ្ឌនៃមហាសន្និបាតលើកទី ២៧ នៃសហភាពប្រៃសណីយ៍សកល (Universal Postal Union –UPU) នោះ វៀតណាមបានជាប់ឆ្នោតជាសមាជិក ក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍ នៃ UPU សម្រាប់អាណត្តិ ២០២២-២០២៥។
សកម្មភាពបោះឆ្នោត (រូបថត៖ vnpost.vn) |
នេះជាលើកដំបូងហើយដែលវៀតណាមបានចុះឈ្មោះក្នុងមុខតំណែងនេះ។ មហាសន្និបាតលើកទី ២៧ របស់ UPU បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូផង និងផ្ទាល់ផងនៅទីក្រុង Abidjan ប្រទេសកូតឌីវ័រ។ នៅក្នុងមហាសន្និបាតនេះ បណ្ដាប្រទេសបានបោះឆ្នោតជ្រើសតាំងសមាជិកចំនួន ៤០ ប្រទេស នៃក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍។ នេះគឺជាការបោះឆ្នោតដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់។
ការដែលបណ្ដាប្រទេសបានផ្ដល់ទំនុកចិត្តបោះឆ្នោតជូនវៀតណាមជាសមាជិកនៃ ក្រុមប្រឹក្សាប្រតិបត្តិប្រៃសណីយ៍ UPU មិនត្រឹមតែបានអះអាងតួនាទី និងឋានៈកាន់តែខ្ពស់នៅឆាក់អន្តរជាតិរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសរឲ្យឃើញនូវការខិតខំប្រឹងប្រែងដ៏ធំធេងនៃផ្នែក ប្រៃសណីយ៍វៀតណាមទៀតផង៕