វៀតណាម-ជប៉ុនបន្តជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច
(VOV)_នារសៀលថ្ងៃទី២០ មករា នៅក្នុងជំនួបសន្ទនាជាមួយប្រធានគណៈ
កម្មាធិការកិច្ចការបរទេសនិងការពារប្រទេស ព្រឹទ្ធសភាជប៉ុន លោកស្រី Katayama
Satsuki ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Hoang Trung Hai បានអះអាងថា៖ វៀតណាមយកចិត្តទុកដាក់និងមានគោល
បំណងធ្វើអោយស៊ីជំរៅថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យជាមួយជប៉ុន ហើយចាត់ទុកនេះគឺជាអាទិភាព១ក្នុងចំណោមអាទិភាពជួរ
មុខនៃគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ ឧបនាយករដ្ឋមន្ត្រីក៏បាន
វាយតំលៃដែរថា៖កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុននាបច្ចុប្បន្នកំពុងអភិ
វឌ្ឍន៍ល្អបំផុតពីមុនមក តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក។លោកក៏បានថ្លែង
អំណរគុណចំពោះរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនជប៉ុនបានជួយឧបត្ថម្ភវៀតណាម
យ៉ាងច្រើន តាមរយៈការផ្គល់ប្រភពទុនឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ ក្នុងរយៈពេល២០
ឆ្នាំកន្លងទៅ រួមចំណែកសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាម។
លោក Hoang Trung Hai បានសម្ដែងគោលបំណងថា៖ នាពេលខាងមុខ ភាគីទាំងពីរ
ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ចនិងវិនិយោគអោយបានខ្លាំងក្លាថែមទៀត៕