វៀតណាមជាប្រទេសមានការទទួលខុសត្រូវសម្រាប់សហគមន៍អន្តរជាតិ

(VOVWORLD) -អញ្ជើញឆ្លើយសំភាសន៍សារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាវៀត ណាមចូលរួមជាសមាជិកអង្គការ សហប្រជាជាតិ (ថ្ងៃទី២០កញ្ញា) ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang បានអះអាងថា៖ ការដែលវៀតណាមក្លាយទៅជា សមាជិកជាផ្លូវការរបស់អង្គការសហប្រជាជាតិ បានគូសសញ្ញានូវការទទួលខុស ត្រូវរបស់អង្គការធំបំផុតលើសកលោកនិងសហ គមន៍អន្តរជាតិចំពោះប្រទេសវៀត ណាមមួយ សន្តិភាព ឯកភាព ឯករាជ្យ សេរីភាពនិងម្ចាស់ការ។ 
វៀតណាមជាប្រទេសមានការទទួលខុសត្រូវសម្រាប់សហគមន៍អន្តរជាតិ - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang (រូបថតៈ TTXVN)

ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរ ជាតិ វៀតណាមជានិច្ចកាលចាត់ ទុកទំនាក់ទំនងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ជាអាទិភាពចម្បង នៃគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។

        ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា នាពេលខាងមុខ វៀត ណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិឲ្យកាន់តែស៊ី ជម្រៅប្រកបដោយប្រសិទ្ធិភាព រួមចំណែកសកម្មទៅក្នុងការរក្សាសន្តិភាព ស្ថិរ ភាព និងការអភិវឌ្ឍន៍និរន្តរភាពក្នុងតំបន់និង លើពិភពលោក។ ជាពិសេស វៀត ណាមនឹងបង្កើនការចូលរួមនៅកម្រិតខ្ពស់ជាងទៅក្នុងរាល់សកម្មភាពរក្សាសន្តិ ភាពរបស់អង្គការសហ ប្រជាជាតិ ខិតខំប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យ នូវ របៀបវារៈ ២០៣០ រាល់គោលដៅអភិវឌ្ឍន៍និរន្តរភាពនិងកិច្ចព្រមព្រៀងប៉ារីសស្តីពី បម្រែបម្រួលអាកាសធាតុផងដែរ។

វៀតណាមជាប្រទេសមានការទទួលខុសត្រូវសម្រាប់សហគមន៍អន្តរជាតិ - ảnh 2 ឯកអគ្គ រដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មអចិន្ត្រៃ យ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ

        ក្នុងឱកាសនេះ អញ្ជើញឆ្លើយសំភាសន៍របស់វិទ្យសម្លេងវៀត ណាម ឯកអគ្គ រដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កប្រទេសអាមេរិក បាន គូសបញ្ជាក់ថា៖

        “វៀតណាមជាសមាជិកមួយមានការទទួលខុសត្រូវរបស់អង្គការ សហប្រជា ជាតិ និងវៀតណាមបន្តម្ចាស់ការចូលរួមយ៉ាងសកម្មទៅក្នុងកិច្ចការរួមរបស់អង្គ ការសហប្រជាជាតិក្នុងនោះ មានការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ កំណើនបៃតង និងលើកកំពស់ប្រសិទ្ធិ ភាពនៃសកម្មភាពរបស់ប្រព័ន្ធអង្គការសហ ប្រជាជាតិ។ គោលដៅធំបំផុតរបស់វៀតណាមនាពេលខាងមុខ គឺត្រូវប្រមូលផ្តុំ អនុវត្តប្រកប ដោយជោគជ័យការចុះឈ្មោះជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិអាណត្តិ២០២០-២០២១ ដើម្បីបន្តពង្រីកនូវតួនាទីនិងលើកកំពស់ ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ