វៀតណាមជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ ឱកាសដើម្បី បង្ហាញនូវតួនាទីជាស្ពានដែលនាំមកនូវសន្តិភាពសម្រាប់តំបន់និងពិភពលោក
(VOVWORLD) - នាថ្ងៃទី៧ ខែមិថុនា ខាងមុខ សម័យប្រជុំលើកទី៧៣ មហាសន្និបាតអង្គការ សហប្រជាជាតិនឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខចំនួន៥អាសនៈ ក្នុងនោះមានអាសនៈមួយសម្រាប់ក្រុមបណ្ដា ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ហើយវៀតណាមកំពុងជាបេក្ខជនតំណាងតែមួយគត់នៃ ក្រុមនេះ។
សមូហភាពកងពេទ្យកម្រិត២របស់វៀតណាមមុនពេលចេញទៅបំពេញបេសកកម្ម (រូបថត៖ TTXVN) |
ឆ្លើយសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកសម្រប សម្រួលអង្គការសហប្រជាជាតិប្រចាំវៀតណាមលោក Kamal Malhotra បាន សង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិជានិច្ចកាលចាត់ទុកវៀតណាមជាប្រទេស មួយដែលមិនត្រឹមតែគាំទ្រយ៉ាងខ្លាំងក្លាចំពោះទំនាក់ទំនងពហុភាគីប៉ុណ្ណោះទេ ថែមទាំងគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍និងបទបញ្ញាត្តិទាំងអស់នៃទំនាក់ ទំនងនេះទៀតផង។
ប្រសិនបើជាប់ឆ្នោតចូលក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិសង្ឃឹមថា នឹងឃើញវៀតណាមដើរតួនាទីដ៏សកម្មថែម ទៀតក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សានេះស្ដីពីបញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនិងបញ្ហាមីយ៉ាន់ម៉ា។
អ្នកសម្របសម្រួលលោក Kamal Malhotra បានអោយដឹងថែមទៀតថា នាបច្ចុប្បន្ន វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងកងកម្លាំងរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ។ ដោយហេតុនេះ ប្រសិនបើចូលរួមក្រុមប្រឹក្សាសន្តិសុខ វៀតណាមនឹងដើរតួនាទីសំខាន់ក្នុងវិស័យនេះ។ ទន្ទឹមនឹងនោះ វៀតណាមគប្បី ចែករំលែកជាមួយសហគមន៍អន្តរជាតិ ក៏ដូចជាសមាជិកផ្សេងៗក្នុងក្រុមប្រឹក្សា អំពីបទពិសោធន៍ក្នុងបញ្ហាស្ដារឡើងវិញក្រោយពីសង្គ្រាម។ នេះជាបទពិសោធន៍ ដ៏ល្អ ដែលវៀតណាមអាចរួមចំណែកទៅក្នុងការកសាងនិងរក្សាសន្តិភាពនៅលើ ពិភពលោក៕