វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋចំនួនពីនៅភាគខាងលិចប្រទេសម៉ិកស៊ិក
(VOVworld)-ក្នុងប៉ុន្មានថ្ងៃដើមខែមិនានេះ ស្ថានទូតវៀតណាមប្រចំានៅ ម៉ិកស៊ិក
លោកស្រី Le Linh Lan រួមជាមួយស្ថានទូតនានាជាសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍(អាស៊ាន)ប្រចំានៅម៉ិកស៊ិករួមមានថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិង ហ្វីលីពីនររួមទាំងក្រុមប្រឹក្សាអង្គភាពអាជីវកម្ម ពាណិជ្ជកម្មអន្តរជាតិវិនិយោគនិង
បច្ចេកវិទ្យាម៉ិកស៊ិក រៀបចំប្រកបដោយជោគជ័យវេទិការអាស៊ាននៅប្រទេស
សាមី។ ឯកអគ្គរដ្ឋទូត Le Linh Lan បានសង្កត់ធ្ងន់ទៅលើឱកាសពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍រវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ជាពិសេសនៅ ពេលដែលមានកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែលបានចុះហត្ថលេខានាថ្ងៃទី៤កុម្ភៈកន្លងទៅ។
ក្រុមប្រឹក្សាអង្គភាពអាជីវកម្មម៉ិកស៊ិកប៉ែកខាងលិច ទទួលបន្ទុកពាណិជ្ជកម្ម
អន្តរជាតិ វិនិយោគនិងបច្ចេកវិទ្យា បានសន្យាថា នឹងបញ្ចូនក្រុមអង្គភាពអាជីវ កម្មម៉ិកស៊ិកទៅកាន់វៀតណាមនាខែឧសភាខាងមុខ សំដៅអនុវត្តជាក់ស្តែងរាល់ ឱកាសធ្វើអាជីវកម្មជាមួយដៃគូវៀតណាម៕