វៀតណាមជម្រុញការពន្លឿនវិនិយោគនៅកូរ៉េខាងត្បូង

(VOVWORLD) - ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា រដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាម លោក Dinh Tien Dung បានកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូងដើម្បីជម្រុញសកម្មភាព វិនិយោគឲ្យបានច្រើនថែមទៀតរបស់សហគ្រាសកូរ៉េខាងត្បូងចូលមកទីផ្សារវៀតណាម។
វៀតណាមជម្រុញការពន្លឿនវិនិយោគនៅកូរ៉េខាងត្បូង - ảnh 1 វៀតណាមជម្រុញការពន្លឿនវិនិយោគនៅកូរ៉េខាងត្បូង (រូបថត៖ vietnamplus.vn)

នាថ្ងៃទី១៨ ខែមេសា លោក Dinh Tien Dung បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំពន្លឿន ការវិនិយោគនៅរដ្ឋធានីសេអ៊ូល។ ថ្លែងមតិក្នុងកិច្ចប្រជុំនេះ  លោក  Dinh Tien Dung វាយតម្លៃខ្ពស់ចំពោះការចូលរួមពីវិនិយោគិនកូរ៉េខាងត្បូង ដោយឆ្លុះបញ្ចាំងពីភារកិច្ច និង ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលដៅរួមដើម្បីកសាងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងឲ្យកាន់តែរីកចម្រើន។ លោក Dinh Tien Dung ក៏បញ្ជាក់ទៀតថា កូរ៉េខាងត្បូង បាននិងកំពុងជាវិនិយោគិនធំបំផុតនៅវៀតណាមដោយមានទុនវិនិយោគសរុបសម្រេចបាន ជិត ៦០ ពាន់លានដុល្លារអាមេរិក (គិតដល់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨) ហើយ វៀតណាមនឹងមានភាពម្ចាស់ការដោយឥតងាករេក្នុងការជម្រុញធ្វើសមាហរណកម្មអន្តរជាតិ ជាពិសេស ធ្វើសមាហរណកម្មសេដ្ឋកិច្ច។

សូមបញ្ជាក់ថា នាថ្ងៃទី១៧ ខែមេសា  លោក Dinh Tien Dung មានជំនួបពិភាក្សាការងារ ជាមួយ ឧបនាយករដ្ឋមន្ត្រី លោក Kim Dong-Yeon រដ្ឋមន្ត្រីក្រសួងយុទ្ធសាស្ត្រនិង ហិរញ្ញវត្ថុកូរ៉េខាងត្បូង។ រីឯនាថ្ងៃទី១៦ ខែមេសា លោក Dinh Tien Dung ក៏បានអញ្ជើញជួប សំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៅស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ