វៀតណាមជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីលើវិស័យចិញ្ចឹមគោ

វៀតណាមជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីលើវិស័យចិញ្ចឹមគោ  - ảnh 1
តំណាងនានាផ្លាស់ប្តូរមតិនៅខាងក្រៅសិក្ខាសាលា (រូបថតៈ Thế Anh/TTXVN)

(VOVworld)-ផ្សារណាត់តាំងពិព័រណ៍គោយកសាច់និងគោយកទឹកដោះអាស៊ីឆ្នាំ
 ២០១៧បានបើកនាថ្ងៃទី៨មិនានៅទីក្រុងហូជីមិញ។ ការតាំងពិព័រណ៍នេះបាន
រៀបចំ ឡើងសំដៅបច្ចុប្បន្នកម្មនូវបច្ចេកទេសនិងវិទ្យាសាស្ត្រជឿនលឿនក្នុងការ
ចិញ្ចឹមគោ ពីប្រទេសដែលមានការរីកចំរើនក្នុងការចិញ្ចឹមសត្វសម្រាប់អង្គភាពអា
ជីវកម្មនានា និងប្រជាកសិករវៀតណាម។ ចូលរួមក្នុងព្រឹត្តិការណ៍នេះ លោក Graig
Chittick ឯក អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានចាត់ទុកថា អូស្ត្រាលីនិង
វៀតណាមមាន ទំនាក់ទំនងយូរអង្វែងលើវិស័យចិញ្ចឹមគោ តាមនោះគុណភាព
ចិញ្ចឹមគោរបស់វៀត ណាមមានការកែលំអគួរឲ្យកត់សម្គាល់។ ហើយការរឹតបន្តឹង
កិច្ចសហប្រតិបត្តិការ​ក្នុងការចិញ្ចឹមនិងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម
អូស្ត្រាលីនិងប្រទេសនានា ក្នុងតំបន់អាស៊ីជាមូលដ្ឋានសម្រាប់រក្សាការអភិវឌ្ឍន៍
និរន្តរភាព។ ការតាំងពិព័រណ៍ លើកនេះ ក៏ជាឱកាសដើម្បីអ្នកគ្រប់គ្រង អ្នកវិទ្យា
សាស្ត្រ អង្គភាពអាជីវកម្មនិងអ្នក ចិញ្ចឹមគោយកសាច់និងយកទឹកដោះគោក្នុង
ប្រទេសអាចទាក់ទងផ្ទាល់និងស្វែង យល់អំពីផលិតផល សេវាកម្មនិងបច្ចេកវិទ្យា
ទំនើបនៃផ្នែកចិញ្ចឹមសត្វរបស់អូស្ត្រាលី​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ