វៀតណាមជម្រុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
(VOVworld)-ចាប់ពីថ្ងៃទីថ្ងៃទី២២ដល់ថ្ងៃទី២៤មិនា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញចូល រួមសន្និសីទកំពូលសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១និង និងចូលរួម សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវនៅខេត្តហៃណានប្រទេសចិន។ ក្នុងការឆ្លើយ សំភាសន៍អ្នកយកព័ត៌មានក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន
លោក Dang Minh Khoi បានចាត់ទុកថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
(MLC) បានរួមចំណែកសកម្មចូលក្នុងការជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
អាស៊ាន-ចិន។ នេះជាលើកដំបូងដែលប្រទេសស្ថិតតាមបណ្តោយមេគង្គចំនួន៦ រួមសហការដើម្បីការអភិវឌ្ឍន៍ចីរភាពរបស់អនុតំបន់ទន្លេមេគង្គ។
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក
Dang Minh Khoi (រូបថតៈ vietnamnet.vn ) |
ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត លោក Dang Minh Khoi បានសង្កត់ធ្ងន់ ទៅលើភាពចាំបាច់ក្នុងការគោរពមនសិការសំខាន់រួមដែលថ្នាក់ដឹកនាំបក្សទាំងពីរ ប្រទេសទាំងពីរទទួលបានស្តីពីការដោះស្រាយបញ្ហាលើសមុទ្រ។ ក្នុងនោះ អនុវត្ត “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាសារវ័ន្តបញ្ជាណែនាំការដោះស្រាយ បញ្ហាលើ
សមុទ្រវៀតណាម-ចិន” ដោយអនុវត្តល្អយន្តការចរចារថ្នាក់រដ្ឋាភិបាល ស្តីពីព្រំដែន
វៀតណាម-ចិន។ រួមជាមួយគ្នានោះ ភាគីទាំងពីរគប្បីត្រួតពិនិត្យល្អ ស្ថានភាពលើ
សមុទ្រ អនុវត្តប្រកបដោយប្រសិទ្ធិភាពនិងគ្រប់គ្រាន់នូវសេចក្តី ថ្លែងការណ៍ស្តីពី
ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង ជម្រុញការទទួលបាន
ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត(COC)យ៉ាងឆាប់ៗ។ តាមនោះ រួមចំណែក
ជម្រុញទំនាក់ទំនងវៀតណាម -ចិន រក្សាសន្តិសុខ ស្ថិរភាព នៅសមុទ្រខាងកើត
ក៏ដូចជាតំបន់និងលើពិភពលោក៕