វៀតណាមជួយកម្ពុជាគ្រប់គ្រងដីធ្លីនិងធនធាន

វៀតណាមជួយកម្ពុជាគ្រប់គ្រងដីធ្លីនិងធនធាន - ảnh 1
វៀតណាមជាមួយកម្ពុជាចុះហត្ថលេខាលើកិច្ចសន្យាប្រគល់ផលិតផល
ដំណាក់កាលទី១នៃគំរោងការណ៌(រូបថត:vovonline)


(VOV5)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចំានៅកម្ពុជា ជូនដំណឹងថា៖ នារសៀលថ្ងៃទី៦មិនានៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅពិធី ប្រគល់ លទ្ធផលដំណាក់
កាលទី១ នៃ “គំរោងការណ៌ស្តារ និងសុក្រិដ្ឋនូវ បណ្តាញ់រយៈកម្ពស់នៅកម្ពុជា” ដោយ នាយកដ្ឋានរង្វាស់និងផែនទី ចំណុះក្រសួងធនធាននិងបរិស្ថានវៀតណាមសហការ
ជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណងរៀបចំឡើង។គំរោងការនេះដោយ រដ្ឋាភិបាល វៀតណាមជួយឧបត្ថម្ភថវិការ និងត្រូវបានវាយតម្លៃជាគ្រឹះស្ថានទិន្នន័យដ៏
សែន សំខាន់ ជួយកម្ពុជាគ្រប់គ្រងប្រភពធនធានដីធ្លី និងកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមជាដើម។ គំរោងការនេះបានអនុវត្តចាប់ពីឆ្នាំ ២០០៦ និងចែកជា ២ ដំណាក់
កាល។ លោក Nguyen Tuan Hung ប្រធាន នាយកដ្ឋានវស់វែង និង ផែនទីវៀតណាមឲ្យ
ដឹងថា៖

វៀតណាមជួយកម្ពុជាកសាងបណ្តាញរយៈកម្ពស់គឺដើម្បីជួយកម្ពុជាអះ

អាងឡើងវិញពីកម្ពស់មធ្យមនៃផ្ទៃដីកម្ពជាជាមួយកម្រិតទឹកសមុទ្រ។ គំរោងការណ៌ ស្តារនិងសុក្រិដ្ឋនូវបណ្តាញ់រយៈកម្ពស់កម្ពុជា បានសម្តែងនូវទំនាក់ទំនងមិត្ក ភាព សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយកម្ពុជា”។

        ថ្លែងមតិនៅក្នុងពិធីនេះ លោក អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង បានអះអាងថា៖ ការសុក្រិដ្ឋបណ្តាញរយៈកម្ពស់ នឹងធានាឲ្យការងាររង្វាស់ផែនទី បានត្រឹមត្រូវ និងច្បាស់លាស់សម្រាប់ប្រទេស កសិកម្មមួយចំនួនដែលកំពុងរង់ផលប៉ះពាល់អសកម្មនៃការប្រែប្រួលអាកាស

ធាតុដូចជាប្រទេសកម្ពុជា៕    

ប្រតិកម្មទៅវិញ

ផ្សេងៗ