វៀតណាមជួយគាំទ្រដល់ខេត្តព្រៃវែង (កម្ពុជា) នូវសម្ភារៈបរិក្ខាពេទ្យក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19
(VOVWORLD) - នាថ្ងៃទី ១០ មេសា នៅច្រកព្រំដែនអន្តរជាតិ Dinh Ba (ស្រុក Tan Hong ខេត្ត Dong Thap) ប្រធានគណៈកម្មាធិការប្រជាជន Dong Thap លោក Nguyen Van Duong បានប្រគល់ឧបករន៍និងសម្ភារៈបរិក្ខាពេទ្យចាំបាច់រាប់ពាន់គ្រឿង ដល់អាជ្ញាធរខេត្ត ព្រៃវែង (ព្រះរាជាណាចក្រកម្ពុជា) ដើម្ពីជួយបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 ។
ពិធីប្រគល់គ្រឿងបរិក្ខារពេទ្យដល់ខេត្តព្រៃវែង (កម្ពុជា) (រូបថត៖ nld.com.vn) |
ក្នុងជំនួបនេះ អាជ្ញាធរនៃខេត្តទាំងពីរដែលមានព្រំដែនជាប់គ្នា Dong Thap (វៀតណាម) និងខេត្ត ព្រៃវែង (ព្រះរាជា ណាចក្រកម្ពុជា) បានជូនដំណឹងគ្នាទៅវិទៅមកអំពីស្ថានភាពជំងឺរាតត្បាត COVID-19 នៅវៀតណាមនិងកម្ពុជាដោយនិយាយរួមក៏ដូចជានៅខេត្ត Dong Thap និងខេត្តព្រៃវែងនិយាយដោយឡែកផងដែរ។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការនិងការចែករំលែកព័ត៌មាន ដើម្បីបំពេញភារកិច្ចបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ដោយកុំឲ្យជម្ងឺដ៏គ្រោះថ្នាក់នេះឆ្លងរីករាលដាលនៅតាមខ្សែព្រំដែនទាំងមូលទេ៕