វៀតណាមជួយជ្រោមជ្រែងទិវាជនចាស់ជរាពិភពលោក


វៀតណាមជួយជ្រោមជ្រែងទិវាជនចាស់ជរាពិភពលោក  - ảnh 1
វៀតណាមជួយជ្រោមជ្រែងទិវាជនចាស់ជរាពិភពលោក (VNA)

(VOVworld) – ជួយជ្រោមជ្រែងទិវាជនចាស់ជរាពិភពលោក (ថ្ងៃទី ១ តុលា)
ឆ្នាំ ២០១៦ ដោយប្រធានបទ «ការប្រឆាំងការរើសអើងជនចាស់ជរា» និង
ខែធ្វើសកម្មភាពដើម្បីជនចាស់ជរាសហគមន៍ជនចាស់ជរាវៀតណាមបាន
រៀបចំសកម្មភាព ជាក់ស្តែងជាច្រើនសំដៅថែទាំនិងពង្រីកនូវតួនាទីរបស់
ជនចាស់ជរាក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោក Ngo Trong Vinh
 ប្រធានមជ្ឈឹមសមាគមជន ចាស់ជរាវៀតណាម បានឲ្យដឹងថា៖

«ថ្ងៃទី ១ តុលា ជារៀលរាល់ឆ្នាំ ពិភពលោកមានប្រធានបទនិមួយៗ។
ប្រធានបទ ឆ្នាំ ២០១៦ នេះគឺ «ការប្រឆាំងការរើសអើងជនចាស់ជរា»។
គេនាំចេញប្រធានបទនេះដោយសារនៅមានការរើសអើង។ ប្រសិនបើ
 គ្មានវិធានការណ៍វិទ្យសាស្ត្រគ្មានវប្បធម៌ប្រតិបត្តិក្នុងទំនាក់ទំនងនោះ
គឺការខ្វែងគំនិតនឹងកើតមានឡើង។ នាបច្ចុប្បន្ន នៅវៀតណាមមាន
១០% ជនចាស់ជរា។ ក្នុងនោះ មានមនុស្សចាស់ មានអាយុពី ៦០ ដល់
៧០ ឆ្នាំចំនួន ៥ លាននាក់ ដែលមានកំរិតសិក្សាសាលា ជាន់ខ្ពស់
 មហាវិទ្យាល័យ បណ្ឌិត សាស្ត្រាចារ្យ។ ប្រសិនបើពង្រីកនូវតួនាទីនៃ
បណ្ដាមុខសញ្ញានេះនោះគឺនាំមកប្រសិទ្ធភាពខ្ពស់សំរាប់ការអភិវឌ្ឍន៍
សង្គម៕» 

ប្រតិកម្មទៅវិញ

ផ្សេងៗ