វៀតណាមជួយជ្រោមជ្រែងទិវារត់អូឡាំពិកដើម្បីសុខភាពរបស់ប្រជាជនទាំងមូល

(VOVWORLD) - កម្មវិធីនេះបានទាក់ទាញការចូលរួមរបស់មហាជនចំនួន៨ពាន់នាក់ ដែលជា កីឡាករ ពលករ កម្មាភិបាល បុគ្គលិកមកពីស្ថាប័ននិងសហគ្រាសនានាក្នុង តំបន់។
វៀតណាមជួយជ្រោមជ្រែងទិវារត់អូឡាំពិកដើម្បីសុខភាពរបស់ប្រជាជនទាំងមូល - ảnh 1 កុមារចូលរួមទិវារត់អូឡាំពិកដើម្បីសុខភាពប្រជាជននៅទីក្រុងហូជីមិញ (រូបថត៖ nhandan.com.vn)

  នាព្រឹកថ្ងៃទី២៤ ខែមីនា នៅរដ្ឋធានីហាណូយ ក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍វៀតណាមនិងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានសហ ការគ្នារៀបចំទិវារត់អូឡាំពិកដើម្បីសុខភាពរបស់ប្រជាជនទាំងមូល និងពិធីបំផុស អោយមានការចូលរួមក្នុងពានរង្វាន់រត់កាសែត Ha Noi Moi - ដើម្បីសន្តិភាពលើកទី៤៦ឆ្នាំ២០១៩។

        កម្មវិធីនេះបានទាក់ទាញការចូលរួមរបស់មហាជនចំនួន៨ពាន់នាក់ ដែលជា កីឡាករ ពលករ កម្មាភិបាល បុគ្គលិកមកពីស្ថាប័ននិងសហគ្រាសនានាក្នុង តំបន់។ លោក Vuong Bich Thang ប្រធានអគ្គនាយកដ្ឋានកីឡា បានចែក រំលែកថា៖

        “ថ្ងៃទី២៧ ខែមីនា ជាទិវាប្រពៃណីនៃផ្នែកប្រាណកីឡា។ ក្នុងឱកាសនេះ យើងខ្ញុំ នឹងរៀបចំសកម្មភាពហាត់ប្រាណ លេងកីឡាដ៏សម្បូរបែបទូទាំងប្រទេស ដែលក្នុង នោះមានទិវារត់អូឡាំពិកដើម្បីសុខភាពរបស់ប្រជាជន។ បណ្ដាឃុំ សង្កាត់ ខ័ណ្ឌ ស្រុក និងទីក្រុងក្រោមឱវាទមជ្ឈឹមក៏នឹងរៀបចំទិវារត់អូឡាំពិកផងដែរ ដើម្បីតាម រយៈសកម្មភាពនេះ ជាចលនានាំអោយប្រជាជនចូលរួមហាត់ប្រាណ លេងកីឡាយ៉ាង សកម្មថែមទៀត សំដៅលើកកំពស់សុខភាព ដើម្បីសិក្សារៀនសូត្រ ធ្វើពលកម្ម និងផលិតកម្មអោយបានល្អប្រសើរឡើង”។

        នាព្រឹកថ្ងៃដដែល ខេត្ត Bac Kan ភាគខាងជើងវៀតណាម ក៏បានរៀបចំទិវា រត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូល ដោយមានការចូលរួមរបស់មនុស្ស ប្រមាណ២ពាន់នាក់។ កម្មវិធីនេះមានខ្លឹមសារចំនួន២នោះគឺការរត់ម៉ារ៉ាតុង សម្រាប់យុវជននិងការដើរថ្មើជើងសម្រាប់ជនចាស់ជរា។ លោកស្រី Hoang Thi Thiem មានអាយុ៧៦ឆ្នាំ នៅទីក្រុង Bac Kan បានថ្លែងថា៖

        “ការដែលរៀបចំបានសកម្មភាពយ៉ាងដូច្នេះគឺពិតជាល្អណាស់។ ខ្ញុំមានកិត្តិយសមែនទែនដែលបានចូលរួម ការដើរថ្មើជើងលើកនេះ។ សង្ឃឹមថា ចលនានេះនឹងទាក់ទាញអ្នកចូលរួមកាន់តែ ច្រើនឡើងៗ”។

        នាថ្ងៃទី២៤ ខែមីនា នៅទីក្រុងហូជីមិញនិងទីក្រុងហាឡុង ក៏បានប្រព្រឹត្តទៅ នូវកម្មវិធី “រត់អូឡាំពិកដើម្បីសុខភាពប្រជាជនឆ្នាំ២០១៩” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ