វៀតណាមជួយជ្រោមជ្រែងទិវាអន្តរជាតិ Yoga ទី២១មិថុនា
|
វៀតណាមជួយជ្រោមជ្រែងទិវាអន្តរជាតិ Yoga ទី២១មិថុនា (VOV) |
Vovworld-នាព្រឹកថ្ងៃទី២១មិថុនាស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាមបាន
សហការជាមួយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រៀបចំទិវាអន្តរជាតិស្ដីពី Yoga
លើកទី១នៅក្រុងហាណូយ។ ថ្លែងមតិនៅពិថីនេះលោក Nguyen Thien Nhan ប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថាវៀតណាមជា
ប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូងដែលគាំទ្រមតិរបស់លោកនាយករដ្ឋមន្ត្រី
ឥណ្ឌាស្ដីពីការជ្រើសរើសថ្ងៃទី២១មិថុនាជារៀងរាល់ឆ្នាំជាទិវាអន្តរជាតិ Yoga។ លោក
Nguyen Thien Nhan បានឲ្យដឹងថា៖
“ប្រវត្តិសាស្ត្រ Yoga ចាប់ប្រភពពីរាប់ពាន់ឆ្នាំមុននេះនៅឥណ្ឌា។រាល់ផលប្រយោជន៍
របស់ Yoga ត្រូវបានមនុស្សជាច្រើនស្គាល់ដល់និងនាបច្ចុប្បន្ន yoga បានអនុវត្តនៅប្រទេស
ជាច្រើនលើពិភពលោក។ រួមជាមួយប្រជាជននៅប្រទេសចំនួន១៩២ថ្ងៃនេះយើងខ្ញុំបាន
ចូលរួមទិវាបុណ្យ Yoga វៀតណាមនឹងមានឱកាសយល់ច្បាស់លាស់ជាងអំពីផល
ប្រយោជន៍របស់ Yoga និងរបៀបដែល Yoga បានរួមចំណែកសំរាប់សន្តិភាពលើសកល
លោកទាំងមូលដើម្បីភាពសុខដុមឯកភាពជាមួយធម្មជាតិ៕”