វៀតណាមជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ២០២០៖ បិទភ្លើងនិងឧបករណ៍ ភ្លើងមិនចាំបាច់ក្នុងរយៈពេល១ម៉ោងថ្ងៃទី២៨មីនា

(VOVWORLD) - ដោយជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ២០២០ ក្រសួងធនធាននិងបរិស្ថាន វៀតណាបានស្នើឲ្យប្រជាជនវៀតណាមគ្រប់រូបរួមជាមួយសហគមន៍អន្តរ ជាតិអនុវត្តឲ្យបានល្អថែមទៀតនូវគោលដៅទប់ទល់នឹងការប្រែប្រួល អាកាសធាតុ ការពារផែនដីបៃតង។ 
ម៉ោងផែនដីឆ្នាំ២០២០ដោយមានសារដែលផ្ដោតទៅលើការបង្កើនទង្វើសន្សំសម្ចៃ ប្រើប្រាស់ប្រភពថាមពលឲ្យមានប្រសិទ្ធភាព បង្កើនការប្រើ ប្រាស់ថាមពលកកើតឡើងវិញ ថាមពលស្អាត ប្រើប្រាស់ឡើងវិញនិងកែច្នៃ កាកសំណល់ ប្រឆាំងនឹងកាកសំណល់ប៉្លាស្ទិក ការពារសត្វព្រៃ ជាដើម។ ដោយជួយជ្រោមជ្រែងម៉ោងផែនដីឆ្នាំ២០២០ ក្រសួងធនធាននិងបរិស្ថាន វៀតណាបានស្នើឲ្យប្រជាជនវៀតណាមគ្រប់រូបរួមជាមួយសហគមន៍អន្តរ ជាតិអនុវត្តឲ្យបានល្អថែមទៀតនូវគោលដៅទប់ទល់នឹងការប្រែប្រួល អាកាសធាតុ ការពារផែនដីបៃតង។ ទន្ទឹមនឹងនោះ បណ្ដាអង្គការនិងបុគ្គល នឹងជួយជ្រោមជ្រែងសកម្មភាព “បិទភ្លើងនិងឧបករណ៍ភ្លើងមិនចាំបាច់” ចាប់ ពីវេលាម៉ោង៨កន្លះដល់ម៉ោង៩កន្លះយប់ថ្ងៃទី២៨មីនាដោយផ្អែកលើ លក្ខណៈជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ