វៀតណាមជួយជ្រោមជ្រែងសប្តាហ៍មនុស្សថ្លង់លើពិភពលោក

(VOVWORLD) -    សប្តាហ៍មនុស្សថ្លង់លើពិភពលោកឆ្នាំ ២០១៨ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី៣០ខែកញ្ញាក្រោមប្រធានបទ «ភាសាសញ្ញាសម្គាល់ ធ្វើសមាហរណ កម្មរួមជាមួយទាំងអស់គ្នា»។ដើម្បីជួយជ្រោមជ្រែងសប្តាហ៍មនុស្សថ្លង់ពិភព លោកនេះ មជ្ឈមណ្ឌលធ្វើសកម្មភាពដើម្បីការអភិវឌ្ឍសហគមន៍ សហការ ជាមួយគណៈបំផុសចលនាបង្កើតសមាគមមនុស្សថ្លង់វៀតណាម បានរៀបចំ កម្មវិធី «ភាសាសញ្ញាសម្គាល់ ធ្វើសមាហរណកម្មរួមជាមួយទាំងអស់គ្នា» នៅទីក្រុងហាណូយ។ 
វៀតណាមជួយជ្រោមជ្រែងសប្តាហ៍មនុស្សថ្លង់លើពិភពលោក - ảnh 1 ក្លឹបមនុស្សថ្លង់មួយនៅទីក្រុង Quang Ninh 

     កម្មវិធីនេះមានគោលបំណងចង់លើកកំពស់ការយល់ដឹង ការឃោសនាអំពីសារៈសំខាន់នៃភាសាសញ្ញាសំគាល់នានា និងតួនាទីរបស់ មនុស្សថ្លង់ក្នុងសហគមន៍ជនពិការ ព្រមទាំងជម្រុញការអនុវត្តនូវ សន្ធិសញ្ញា អង្គការសហប្រជាជាតិស្តីពីសិទ្ធរបស់ជនពិការក្នុងការប្រើ ប្រាស់ភាសាសញ្ញាសម្គាល់ដោយសមភាពជាមួយនឹងភាសារផ្សេងៗទៀត។ នាយកមជ្ឈមណ្ឌលធ្វើសកម្មភាពដើម្បីការអភិឌ្ឍសហគមន៍និងជាសមាជិកគណកម្មការរៀបចំកម្មវិធីសប្តាហ៍មនុស្សថ្លង់ពិភពលោកនៅវៀតណាម លោកស្រី Nguyen Thi Lan Anh បានឲ្យដឹងថា៖

        « វៀតណាមបានរៀបចំសកម្មភាពជាច្រើនក្នុងសប្តាហ៍មនុស្សថ្លង់ពិភព លោក។ ជាក់ស្តែងគឺរៀបចំការរាំ Flashmod ដើម្បីជួយជ្រោមជ្រែងនៅខេត្ត ក្រុងចំនួន ២០ និងនៅក្នុងក្លឹបមនុស្សថ្លង់នៅទូទាំងប្រទេសផងដែរ។ ទន្ទឹមនឹង នេះមានកម្មវិធីជាច្រើនដែលណែនាំអំពីការបណ្តុះបណ្តាលបង្រៀនភាសាសញ្ញា សម្គាល់សំរាប់មនុស្សថ្លង់ ឬ មានព្រឹត្តិការណ៍ល្អៗមួយចំនួនទៀតផង។ គណៈ បំផុតចលនាបង្កើតសមាគមមនុស្សថ្លង់វៀតណាមបានធ្វើការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមដើម្បីនាំមកនូវភាសារសញ្ញាសម្គាល់ឲ្យក្លាយទៅជាភាសារផ្លូវការក្នុងប្រព័ន្ធអប់រំផងដែរ។»

        គួរបញ្ជាក់ដែរថាឆ្នាំនេះជាឆ្នាំលើកដំបូងដែលវៀតណាមរៀបចំសប្តាហ៍ មនុស្សថ្លង់ពិភពលោកក្នុងទ្រង់ទ្រាយថ្នាក់ជាតិ ហើយប្រការនេះបានបញ្ជាក់ ពីការសន្យារបស់វៀតណាមក្នុងការជម្រុញនិងធានាអនុវត្តសិទ្ធិមនុស្សថ្លង់ ឲ្យបានសមស្របតាមសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សជនពិការផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ