វៀតណាមជួយឧបត្ថម្ភឡាវធានាសន្តិសុខសម្រាប់ឆ្នាំប្រធានអាស៊ាន ២០២៤
(VOVWORLD) - លោកឧត្តមសេនីយ៍ឯកបម្រុង Luong Tam Quang ជឿជាក់ថា ក្រសួងនគរបាលឡាវនឹងប្រើប្រាស់មធ្យោបាយទាំងនេះប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ភាពជោគជ័យជារួមនៃឆ្នាំប្រធានអាស៊ាន ២០២៤ របស់ឡាវ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងនគរបាលឡាវ លោកឧត្តមសេនីយ៍ឯក Vilay Lakhamphong បានទទួលជួបគណៈប្រតិភូក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយឯកបម្រុង Luong Tam Quang |
នារសៀលថ្ងៃទី ១៨ មីនា នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ក្រសួងនគរបាលវៀតណាមបានប្រគល់ជូនភាគីឡាវនូវមធ្យោបាយជំនួយដើម្បីបម្រើការងារការពារកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៤ និង៤៥ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ ២០២៤ ដែលឡាវធ្វើជាប្រធានប្ដូរវេន។
ក្រោមការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោកឧត្តមសេនីយឯកបម្រុង Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានប្រគល់រថយន្តចំនួន២០គ្រឿង និងម៉ូតូចំនួន៣០គ្រឿងជូនក្រសួងនគរបាលឡាវ បម្រើការងារធានាសន្តិសុខ សុវត្ថិភាពសម្រាប់សកម្មភាពក្នុងឆ្នាំ ឡាវទទួលតួនាទីជាប្រធានអាស៊ាន ២០២៤។ លោកឧត្តមសេនីយ៍ឯកបម្រុង Luong Tam Quang ជឿជាក់ថា ក្រសួងនគរបាលឡាវនឹងប្រើប្រាស់មធ្យោបាយទាំងនេះប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ភាពជោគជ័យជារួមនៃឆ្នាំប្រធានអាស៊ាន ២០២៤ របស់ឡាវ។
នារសៀលថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងនគរបាលឡាវ លោកឧត្តមសេនីយ៍ឯក Vilay Lakhamphong បានទទួលជួបគណៈប្រតិភូក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយឯកបម្រុង Luong Tam Quang ផងដែរ៕