វៀតណាមជួយឧបត្ថម្ភអង្គភាពអាជីវកម្មជប៉ុនមកវិនិយោគធ្វើអាជីវកម្មនៅវៀតណាម
|
ទិដ្ឋភាពនៃពិធីឧទ្ទេសនាមអំពីផ្នែកជួយឧបត្ថម្ភអង្គភាព
អាជីវកម្មជប៉ុន (រូបថតៈ vov)
|
(VOVworld)-នាព្រឹកថ្ងៃទី២១វិច្ឆិកានៅទីក្រុងហាណូយ (វៀតណាម) នាយកដ្ឋាន
វិនិយោគបរទេសនៃក្រសួងផែនការនិងវិនិយោគវៀតណាម បានរៀបចំពិធី ឧទ្ទេស
នាមអំពីផ្នែកជួយឧបត្ថម្ភអង្គភាពអាជីវកម្មជប៉ុន សំដៅជួយឧបត្ថម្ភ បណ្តាអង្គភាព
អាជីវកម្មជប៉ុនមកស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្មនៅវៀត ណាម។ ថ្លែង
មតិក្នុងពិធីនេះ លោក Do Nhat Hoang ប្រធាននាយកដ្ឋានវិនិ យោគបរទេសនៃក្រ
សូងផែនការនិងវិនិយោគវៀតណាមបានសង្កត់ធ្ងន់ថា ៖
“យើងខ្ញុំនឹងជួយឧបត្ថម្ភឲ្យអង្គភាពអាជីវកម្មជប៉ុនដោយការផ្តល់ព័ត៌មានអំពី
គោលនយោបាយ បរិយាកាសវិនយោគនៅវៀតណាម ក៏ដូចជាបណ្តាព័ត៌មានអំពី
ដៃគូនៅវៀតណាមទៀតផង។ លើសពីនេះទៀត យើងខ្ញុំក៏បានជួយឧបត្ថម្ភបណ្តា
អង្គភាពអាជីវកម្ម ជប៉ុន ទាក់ទងជាមួយបណ្តាអង្គភាពអាជីវកម្ម វិនិយោគិន របស់
វៀតណាម ដើម្បីវិនិយោគិនជប៉ុនមានព័ត៌មានដ៏គ្រប់គ្រាន់សម្រាប់ការវិនិយោគ
របស់ខ្លួន”។
នាបច្ចុប្បន្នជប៉ុនជាដៃគូវិនិយោគធំបំផុតរបស់វៀតណាម ដោយមានអង្គ
ភាពអាជីវកម្មធំនិងតូចជាច្រើនដែលវិនិយោគលើវិស័យសំខាន់ជាច្រើននៅវៀត
ណាមផងដែរ៕