វៀតណាមជំរុញការនាំចេញកសិផលនិងជលផលទៅកាន់មជ្ឈឹមបូព៌ា - អាហ្វ្រិក

(VOVWORLD) -  នាថ្ងៃទី ៥ ខែកក្កដា ក្រសួងការបរទេសវៀតណាមបានរៀបចំសិក្ខាសាលាក្រោម ប្រធានបទ «កិច្ចការការទូតជាមួយ ការនាំចេញ កសិកផល និងជលផលទៅកាន់ មជ្ឈិមបូព៌ា-អាហ្វ្រិក"ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូត ភារធារី កុងស៊ុល កិត្តិយស និងតំណាងស្ថានទូតមួយចំនួននៅបណ្តាប្រទេសមជ្ឈឹមបូព៌ា - អាហ្វ្រិក ប្រចាំនៅវៀតណាម។
វៀតណាមជំរុញការនាំចេញកសិផលនិងជលផលទៅកាន់មជ្ឈឹមបូព៌ា - អាហ្វ្រិក - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា 

ក្នុងសិក្ខាសាលានេះតំណាងទាំងឡាយបានអះអាងថាតំបន់មជ្ឈឹមបូព៌ា - អាហ្វ្រិក រួមមានប្រទេសចំនួន ៧០ ដែលមានចំនួនប្រជាជនជាង ១,៦ ពាន់លាននាក់ និងមានតម្រូវការយ៉ាងធំលើការនាំចូលទំនិញជាពិសេសគឺ កសិផល ជលផល ជាដើម។វៀតណាមនិងបណ្តាប្រទេសមជ្ឈឹមបូព៌ា-អាហ្រ្វិកមានទំនាក់ទំនង មិត្តភាពជាប្រពៃណីដ៏ល្អយ៉ាងយូរអង្វែងព្រមទាំងជាមូលដ្ឋានដើម្បីរួមគ្នាជម្រុញ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះ មានវិស័យពាណិ ជ្ជកម្ម ឧស្សាហកម្មនិងវិនិយោគ។

អនុប្រធាននាយកដ្ឋានទទួលបន្ទុកទីផ្សារតំបន់អាស៊ី-អាហ្រ្វិក លោក Do Quoc Hung បានឲ្យដឹងថាអង្ករជាមុខទំនិញប្រពៃណីនិងមានសក្តានុភាពរបស់វៀត ណាមនៅពែលដែលនាំចេញទៅកាន់តំបន់អាស៊ី-អាហ្រ្វិកក្នុងរយៈពេលខាងមុខ។  

យោងតាមយោបល់ររបស់អ្នកតំណាងនៅក្នុងសិក្ខាសាលានេះ វៀតណាមនិងបណ្តាប្រទេសមជ្ឈឹមបូព៌ា-អាហ្វ្រិកគប្បីសិក្សាស្រាវជ្រាវ ជម្រុញដំណើរការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីអង្ករ កសិផល និងជលផល សំដៅបង្ករលក្ខណៈងាយស្រួលថែមទៀតក្នុងការនាំចូលនិងនាំចេញកសិផលនិងជលផលផងដែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ