វៀតណាមជំរុញការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឧស្សាហកម្ម semiconductor

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ វិច្ឆិកា វេទិកាពាណិជ្ជកម្មវៀតណាម-អាមេរិកឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សហការជាមួយសភាពាណិជ្ជកម្មអាមេរិ កប្រចាំនៅវៀតណាម។

វៀតណាមជំរុញការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ឧស្សាហកម្ម semiconductor - ảnh 1ប្រតិភូពិភាក្សាគ្នានៅវេទិកាពាណិជ្ជកម្មវៀតណាម-អាមេរិកឆ្នាំ២០២៣។ (រូបថត៖ VOV)

នៅក្នុងវេទិកានេះ ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានចាត់ ទុកថា ការដែលប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងវៀតណាម - អាមេរិកឡើង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានបង្កើតនូវឱកាសដែលមិនធ្លាប់មានពីមុន មកដើម្បីបើកដំណើរការលើវិស័យសហប្រតិបត្តិការថ្មី ដោយមានលក្ខណៈរបកគំហើញ; ជំរុញការចូលរួមរបស់សហគ្រាសវៀតណាមក្នុងវិស័យផ្គត់ផ្គង់វត្ថុធាតុដើម គ្រឿងបន្លាស់ និងឧបករណ៍សម្រាប់ឧស្សាហកម្មថាមពល អាកាសចរណ៍ សេដ្ឋកិច្ចឌីជីថល ប្រព័ន្ធអេកូ semiconductor និងបញ្ញាសិប្បនិមិត្ត។ អាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់វិស័យសហប្រតិបត្តិការថ្មីទាំងនេះរបស់ភាគីទាំងពីរ ជាពិសេសក្នុងវិស័យបច្ចេក វិទ្យាខ្ពស់ semiconductor និងការផលិតបន្ទះឈីប។ ទាក់ទងនឹងធនធានមនុស្ស សម្រាប់វិស័យទាំង ២ នេះ លោក Nguyen Vinh Quang នាយកប្រតិបត្តិក្រុមហ៊ុន FPT (FPT Group) បានឲ្យដឹងថា៖

“បច្ចុប្បន្ននេះ យើងខ្ញុំកំពុងពិភាក្សាជាមួយសាកលវិទ្យាល័យនានានៅសហរដ្ឋ អាមេរិក ដើម្បីផ្តោតលើការបណ្តុះបណ្តាលលើមុខជំនាញពីរគឺ ការផលិត និងការ រចនា។ យើងខ្ញុំនាំកម្មវិធីសិក្សាតាមស្តង់ដារអន្តរជាតិនៃប្រទេសផ្សេងៗមកបណ្តុះ បណ្តាលនិស្សិតវៀតណាម។ ក្រៅពីនេះ យើងខ្ញុំក៏មានការបណ្តុះបណ្តាលភាសាបរទេសដល់និស្សិតក្នុងវិស័យនេះដូចជា ភាសាអង់គ្លេស ជប៉ុន និងកូរ៉េ”។
បច្ចុប្បន្ននេះវៀតណាមជាដៃគូពាណិជ្ជកម្មធំទី ១០ របស់សហរដ្ឋអាមេរិក។ នៅឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ១៣៩ ពាន់លានដុល្លារ អាមេរិក។ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទី ១១ ក្នុងចំណោមវិនិយោគិននៅ វៀតណាមដោយមានគម្រោងជាង ១៣០០ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ១១,៨ ពាន់លានដុល្លារអាមេរិក។ ដោយឡែកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ មានគម្រោងថ្មីចំនួន ៩៦ ដែលបានវិនិយោគនៅប្រទេសវៀតណាម ជាមួយនឹង ទុនវិនិយោគសរុបចំនួន ៥១៣ លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ