វៀតណាមជំរុញខ្លាំងការកែទម្រង់បែបបទរដ្ឋបាលក្នុងវិស័យធនធានធម្មជាតិនិងបរិស្ថាន

(VOVworld) - នាព្រឹកថ្ងៃទី២៦ ឧសភា នៅខុទ្ធកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Tan Dung ឧបនាយករដ្ឋមន្រ្តីលោក Hoang Trung Hai និង
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានធ្វើអធិបតីជំនួបធ្វើការជាមួយក្រសួង
ធនធានធម្មជាតិនិងបរិស្ថាននិងក្រសួង ស្ថាប័នទាក់ទិនមួយចំនួន ស្ដីអំពីការកែ
ទម្រង់បែបបទរដ្ឋបាលក្នុងវិស័យធនធានធម្មជាតិនិងបរិស្ថាន។លោកនាយករដ្ឋ
មន្រ្តី Nguyen Tan Dung បានសង្កត់ធ្ងន់ថា កំណែទម្រង់បែបបទ រដ្ឋបាលក្នុងវិស័យ
ដីធ្លី បរិស្ថាន ធនធានធម្មជាតិ និងរ៉ែ គឺសំដៅបង្កើនការគ្រប់ គ្រងរដ្ឋឲ្យល្អជាងមាន
ប្រសិទ្ធភាពខ្ពស់ជាងតាមទិសបើកចំហ តម្លាភាព តាម នោះបង្កលក្ខណៈងាយ
ស្រួលបំផុតសំរាប់ប្រជាពលរដ្ឋនិងអង្គភាពអាជីវកម្ម រួម ចំណែកដ៏សំខាន់ក្នុង
ការបង្ការប្រឆាំងអំពើពុករលួយនិងកសាងជួរកម្មាភិបាល និយោជិតជំនាញ។
វៀតណាមជំរុញខ្លាំងការកែទម្រង់បែបបទរដ្ឋបាលក្នុងវិស័យធនធានធម្មជាតិនិងបរិស្ថាន - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖VOV)

លោក Nguyen Tan Dung បានសំណូមពរឲ្យក្រសួងធនធានធម្មជាតិនិងបរិស្ថាន
សហការ យ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័នទាក់ទិនានានិងបណ្ដាតំបន់
ប្រមូលផ្ដុំសុក្រិតយន្តការនិង គោលនយោបាយ ព្រមទាំងបង្កើនការត្រួតពិនិត្យ
និងឃ្លាំមើលការងារអនុវត្ត ការដោះស្រាយបែបបទ រដ្ឋបាលនៅគ្រប់ជាន់ថ្នាក់
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ