វៀតណាមជំរុញខ្លាំងការទាក់ទាញទុនវិនិយោគពីអាមេរិក

វៀតណាមជំរុញខ្លាំងការទាក់ទាញទុនវិនិយោគពីអាមេរិក - ảnh 1
វៀតណាមជំរុញខ្លាំងការទាក់ទាញទុនវិនិយោគពីអាមេរិក

(VOV)_នាពេលថ្មីៗនេះ ​នៅសិក្ខាសាលា ជំរុញការវិនិយោគនៅអាមេរិក​បានប្រ
ព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន (អាមេរិក) រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀត
ណាម  លោក Nguyen Chi Dung បានឧទ្ទេសនាមអោយអង្គភាពអាជីវកម្ម ​និងវិនិ
យោគិនអាមេរិក នូវបរិយាកាសវិនិយោគ គោលនយោបាយ និងអាទិភាពនានាក្នុង
ការអភិវឌ្ឍន៍ កែទម្រង់នៅវៀតណាម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី លោក Nguyen Chi
 Dung បានអោយដឹងថា៖ វៀតណាមនិងអាមេរិកកំពុងស្ថិតក្នុងសម័យកាលថ្មី ​អំពី​
កិច្ច​សហប្រតិបត្តិការនិងអភិវឌ្ឍន៍ជាពិសេសគឺក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្មនិង​
វិនិយោគ។ លោក Nguyen Chi Dung បានអោយដឹងថា៖

“ វៀតណាមមានលក្ខណះល្អជាច្រើន និងមានឧត្តមភាពជាច្រើន បើប្រៀប
នឹង​ប្រទេសនានា ក្នុងតំបន់។ សំខាន់ជាងគេគឺកំណែទម្រង់របស់រដ្ឋាភិបាល ក្នុង
ការកែលំអរបរិយាកាសវិនិយោគ បែបបទរដ្ឋបាល កាត់បន្ថយចំណាយនិងពេលវេ
លាបំពេញបែបបទវិនិយោគនៅវៀតណាម។ដោយមានខឿននយោបាយស្ថិរភាព 
ដូចជានៅវៀត​ណាម ទីតាំងនៅមជ្ឈមណ្ឌលរបស់តំបន់ និងឧត្តមភាពនានាអំពី
មនុស្ស ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានវៀតណាមចុះហត្ថលេខា
 នឹងបើកចេញឱកាសធំធេងមួយសំរាប់វិនិយោគិននិយាយរួម និងអាមេរិកនិយាយ
ដោយឡែក នាពេលខាង​មុខនេះ។”

បណ្ដាអង្គភាពអាជីវកម្មអាមេរិកក៏វាយតំលៃខ្ពស់ចំពោះកំណែទម្រងរបស់រដ្ឋាភិ បាលវៀតណាម និងចាត់ទុកថា៖សក្ដានុភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ
គឺ​ធំធេងណាស់។​លោក Marc Mealy អនុប្រធានក្រុមប្រឹក្សា អាជីវកម្មអាស៊ាន-អាមេ
រិក បានអោយដឹងថា៖

“ ខ្ញុំគិតថា៖ ឱកាសវិនិយោគរវាងប្រទេសទាំងពីរគឺធំធេងណាស់។ អាស៊ានបាន
ដើរតួនាទីដ៏សែនសំខាន់ចំពោះក្រុមហ៊ុន​អាមេ​រិកនានា ហើយវៀតណាមនៅក្នុង​មជ្ឈ
មណ្ឌលរបស់តំបន់នេះ។ វៀតណាមមានទីផ្សារធំមួយ និងបណ្ដាកំណែទម្រង់​របស់រដ្ឋា
ភិបាល​នឹងទាក់ទាញបានការយកចិត្តទុកដាក់ពីក្រុមហ៊ុនអាមេរិក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ