វៀតណាមជំរុញទីផ្សារទេសចរណ៍ឥណ្ឌូណេស៊ី
(VOVWORLD) -នាយប់ថ្ងៃទី ២៥ កញ្ញា អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានរៀបចំកម្មវិធី Roadshow នៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី សំដៅទឧទ្ទេសនាមរាល់ផលិតផលទេសចរណ៍ដល់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី រួមទាំងផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស និងវប្បធម៌ សំដៅទាក់ទាញភ្ញៀវទេសចរ ឥណ្ឌូណេស៊ីមកវៀតណាមឲ្យបានកាន់តែច្រើនថែមទៀត។
វៀតណាមជំរុញទីផ្សារទេសចរណ៍ឥណ្ឌូណេស៊ី |
នាយប់ថ្ងៃទី ២៥ កញ្ញា អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានរៀបចំកម្មវិធី Roadshow នៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី សំដៅទឧទ្ទេសនាមរាល់ផលិតផលទេសចរណ៍ដល់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី រួមទាំងផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស និងវប្បធម៌ សំដៅទាក់ទាញភ្ញៀវទេសចរ ឥណ្ឌូណេស៊ីមកវៀតណាមឲ្យបានកាន់តែច្រើនថែមទៀត។ កម្មវិធីនេះ មានឈ្មោះថា “សម្រស់ឆើតឆាយវៀតណាម” បានផ្គត់ផ្គង់ដល់ទីភ្នាក់ងារទេសចរណ៍ឥណ្ឌូណេស៊ីនូវពត៌មានជាច្រើនអំពីទេសចរណ៍វៀតណាម។ ដោយមានផលិតផលទេសចរណ៍ទាក់ទាញ វិសេសវិសាល ភាពស្និទ្ធស្នាលរបស់ជនវៀតណាម គោលនយោបាយបង្កើនសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ និងលើកលែង ទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ក៏ដូចជាការជួយឧបត្ថម្ភរបស់ទីភ្នាក់ងារទេសចរណ៍នោះ តាមការរំពឹងថា ចំនួនភ្ញៀវទេសចរឥណ្ឌូនេស៊ីមកវៀតណាម នឹងកើនឡើងគួរអោយកត់សម្គាល់ ហើយសមស្របនឹងសក្ដានុពល និងប្រៀបខ្លាំងរបស់វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌកម្មវិធីនេះ បន្ទាប់ពី ឥណ្ឌូនេស៊ី Roadshow "សម្រស់ឆើតឆាយវៀតណាម" ក៏នឹងបានរៀបចំនៅ ម៉ាឡេស៊ី និងថៃផងដែរ៕