វៀតណាមជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគជាមួយបណ្ដាប្រទេសដៃគូយុទ្ធសាស្ត្រ

(VOVWORLD) - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទើបនឹងចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ២១៣/QD-TTg ដែលអនុម័តលើ គំរោងការណ៍ «ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេ ភាគីរវាងវៀតណាមជាមួយបណ្ដាប្រទេសដៃគូយុទ្ធសាស្ត្រសំខាន់»។ 
វៀតណាមជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគជាមួយបណ្ដាប្រទេសដៃគូយុទ្ធសាស្ត្រ - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc (VNA)

  (VOVworld) – នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ទើបនឹងចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ២១៣/QD-TTg ដែលអនុម័តលើ គំរោងការណ៍ «ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេ ភាគីរវាងវៀតណាមជាមួយបណ្ដាប្រទេសដៃគូយុទ្ធសាស្ត្រសំខាន់»។ គោលដៅ នៃគំរោងការណ៍នេះគឺសំដៅជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគ រវាងវៀតណាមជាមួយបណ្ដាប្រទេសមានទំនាក់ទំនាងដៃគូយុទ្ធសាស្ត្រសំខាន់ រួមវិភាគទានចូលក្នុងកំណើននិងការធ្វើសម្បូរបែបទីផ្សារនាំចេញ លើកកំពស់ សមត្ថភាពប្រកួតប្រជែងក៏ដូចជាការចំណេះដឹងរបស់សហគ្រាសវៀតណាមស្តីអំពីការធ្វើសមាហរណកម្មផងដែរ។ រួមជាមួយគ្នានោះ រួមចំណែកលើកកំពស់ សមត្ថភាពនៃអ្នកធ្វើការងារពន្លឿនពាណិជ្ជកម្មវិនិយោគនៅតំបន់នានានិងបណ្ដា សហគ្រាសខ្នាតតូចនិងមធ្យម ផ្តល់ឲ្យសហគ្រាសខ្នាតតូចនិងមធ្យមព័ត៌មានជាក់ស្តែងស្តីអំពីទំនិញទីផ្សារនិងការព្យាកណ៍បំរ៉ែបំរួលខាងនយោបាយ ។ល។ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ