វៀតណាមជំរុញសកម្មភាពសន្តិសុខនិងពិនិត្យនុយគ្លេអ៊ែ។
(VOV) /  
|
វៀតណាមជំរុញសកម្មភាពសន្តិសុខនិងពិនិត្យនុយគ្លេអ៊ែ។ (most.gov.vn) |
VOV-ដល់ឥឡូវនេះ សកម្មភាពសន្តិសុខនិងពិនិត្យនុយគ្លេអ៊ែរបស់វៀត
ណាមបានមានការបោះជំហានគួរឲ្យកត់សម្គាល់ ឆ្លើយតបបានសំណូមពររបស់ប្រទេសនិងត្រូវបានអង្គការអន្តរជាតិកត់សម្គាល់។នាយកដ្ឋានសុវត្ថិភាពកាំរស្មី
វិទ្យុសកម្មនិងនុយគ្លេអ៊ែ(ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា)បានដំណើរការពិនិត្យ
បណ្ដាវិធានការការពារសំរាប់បណ្ដាមូលដ្ឋានអនុវត្តការងារកាំរស្មីវិទ្យុសកម្ម ទន្ទឹម
នឹងនោះបន្តអនុវត្តគំរោងការ BOA របស់ក្រសួងថាមពលអាមេរិកអំពីការធានា
សន្តិសុខសំរាប់បណ្ដាប្រភពកាំរស្មីវិទ្យុសកម្មមានកំរិតគ្រោះថ្នាក់ខ្ពស់នៅវៀត
ណាមនិងបានសំរេចការបំពាក់ប្រព័ន្ធសន្តិសុខនៅមូលដ្ឋានចំនួន២២មានប្រភព
កាំរស្មីវិទ្យុសកម្មខ្ពស់។ ក្រៅពីនោះនាយកដ្ឋានកំពុងសហការជាមួយ
អគ្គនាយកដ្ឋានគយត្រៀមសំណុំបែបបទប្រគល់ខ្លោងទ្វាពិនិត្យសារថាតុវិទ្យុសកម្ម
នៅព្រលានយន្តហោះអន្តរជាតិ Noi Bai ដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ
(IAEA) ជួយឧបត្ថម្ភជាដើម៕
-VOV