វៀតណាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់ ILO

(VOVWORLD) - នារសៀលថ្ងៃទី ២៩ មិថុនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច   លោក Dao Ngoc Dung បានជួបពិភាក្សាការងារជាមួយលោក Gilbert F. Houngbo អគ្គនាយកនៃអង្គការពលកម្មអន្តរជាតិ (ILO)។ 
វៀតណាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់ ILO - ảnh 1រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ រដ្ឋមន្ត្រី លោក Dao Ngoc Dung មានបំណងចង់បន្តទទួលបានការគាំទ្រពី ILO ក្នុងដំណើរការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការវៀតណាម - ILO ស្តីពីការងារសមស្របដំណាក់កាល ២០២២ - ២០២៦ ដោយការងារជាអាទិភាពមួយចំនួនត្រូវបានធ្វើដូចជា៖ វិសោធនកម្មច្បាប់ ស្តីពីការធានារ៉ាប់រងសង្គម ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងបន្តអនុវត្តសកម្មភាពលើកកំពស់ស្តង់ដារការងារអន្តរជាតិនៅវៀតណាម...។ ក្រៅពីនោះ  លោករដ្ឋមន្ត្រីក៏សង្ឃឹមថា ILO នឹងផ្តោតសំខាន់លើធនធាន ជាពិសេសលើការជួយឧបត្ថម្ភអ្នកស្រាវជ្រាវដើម្បីផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ៨៧ និងរៀបចំកំណែទម្រង់លើគោលនយោបាយធានារ៉ាប់រងសង្គម និងការងារ។ រដ្ឋមន្ត្រី Dao Ngoc Dung បានអះអាងថា៖ “វៀតណាមជាសមាជិកនៃអង្គការពលកម្មអន្តរជាតិ (ILO)។ យើងមានមោទនភាពដែលជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់ ILO។ ការប្ដេជ្ញាចិត្តចំពោះ ILO ត្រូវបានវៀតណាមអនុវត្តន៍ជាក់ស្តែងក្នុងជីវភាពក៏ដូចជាក្នុងច្បាប់។ វៀតណាមវាយតម្លៃខ្ពស់ចំពោះការគាំទ្រដែលអង្គការពលកម្មអន្តរជាតិបានផ្តល់ឲ្យវៀតណាម ក្នុងដំណើរកន្លងមក។ ILO បានជួយវៀតណាមយ៉ាងច្រើនលើវិស័យការងារ  រហូតដល់ការងារសមស្របការងារបៃតង ការងារចីរភាព និងការអនុវត្តការប្តេជ្ញាចិត្តដែលអង្គការពលកម្មអន្តរជាតិបានដាក់ចេញ”។

ចំណែកលោក Gilbert F. Houngbo បានឲ្យដឹងថា៖ តាមរយៈដំណើរទស្សនកិច្ចនៅវៀតណាម ILO បានបង្ហាញពីសារៈសំខាន់នៃតួនាទី គោលជំហរ និងការរួមចំណែករបស់វៀតណាមក្នុងសកម្មភាពរួមជាសកលលើការងារ  សន្តិសុខសង្គម និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនេះ។ ILO ប្តេជ្ញាបន្តជួយវៀតណាមលើគ្រប់បញ្ហាទាក់ទងនឹងការងារ និងការពារសិទ្ធិកម្មករ។ ទន្ទឹមនឹងនោះ មានបំណង អាចសហការជាមួយវៀតណាមអនុវត្តគំនិតផ្តួចផ្តើមរបស់ ILO និងអង្គការសហប្រជាជាតិស្តីពីការលើកកម្ពស់ការងារជាសកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ