វៀតណាមជាអាទិភាពក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់អេហ្ស៊ីប

(VOVWORLD) -ក្នុងការឆ្លើយសំភាសន៍ជាមួយសារព័ត៌មានវៀតណាមក្នុងឱកាសប្រធា នាធិបតី អេហ្ស៊ីប លោក Abdel Fattah El-Sisi អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧កញ្ញាតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នោះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអេហ្ស៊ីប លោក Do Hoang Long បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ គឺសម្តែងនូវគោល បំណងរបស់អេហ្ស៊ីប គឺចង់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យនិង លើកកំពស់ទំនាក់ទំនងការទូតជាមួយវៀតណាម។ 


លោក Do Hoang Long បាន អះអាងថា ដំណើរទស្សនកិច្ចនៅវៀត ណាមលើកនេះរបស់ប្រធានាធិបតីអេហ្ស៊ីបជា ការគូសសញ្ញាសំខាន់មួយ ព្រោះថា នេះជាលើកដំបូងដែល ថ្នាក់ដឹកនាំខ្ពស់បំផុត របស់អេហ្ស៊ីបមកបំពេញទស្សនកិច្ចនៅវៀតណាម។ ប្រការនេះសរឲ្យឃើញថា អេហ្ស៊ីបមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើវៀតណាមនិងចាត់ទុកវៀតណាមជាអាទិភាពមួយក្នុងគោលនយោបាយកិច្ចការបរទេសឆ្អោះទៅទិសខាងកើត របស់ខ្លួន។ ដំណើរទស្សនកិច្ចរបស់លោក El-Sisi នឹងនាំមកលទ្ធ ផលល្អប្រសើជា ច្រើន បើកចេញឱកាសសម្រាប់ប្រទេសទាំងពីរសហការយូរអង្វែងលើគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម វិនិយោគ វប្បធម៌និងវិស័យសំខាន់ៗច្រើនទៀត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ