វៀតណាមឈ្នះមេដាយមាសក្នុងការប្រកួតជើងឯកកីឡាអុកអាស៊ីឆ្នាំ២០២៤
(VOVWORLD) - ក្នុងព្រឹត្តិការណ៍កីឡាអុកយុវជនអាស៊ីឆ្នាំ២០២៤ (ថ្ងៃទី៩-២១ ខែមិថុនា) ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Almaty (កាហ្សាក់ស្ថាន) កីឡាករអុកវ័យក្មេង Dinh Nho Kiet បានឈ្នះមេដាយមាសដំបូងគេសម្រាប់ក្រុមកីឡាអុកវៀតណាម ក្នុងវិញ្ញាសារអុករហ័ស (U១៦ បុរស)។
យោងតាមកាលវិភាគ កីឡាករចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសារអុករហ័សនៅថ្ងៃទី ១០ និង ១១ ខែមិថុនា។ ការប្រកួតអុកស្តង់ដារនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២-១៩ ខែមិថុនា។ នៅថ្ងៃទី ២០ ខែមិថុនា នឹងប្រព្រឹត្តិទៅការប្រកួតក្នុងវិញ្ញាសារ Blitz Chess ។ ក្រុមកីឡាអុកយុវជនវៀតណាមបានចូលរួមក្នុងព្រឹត្តិការណ៍នេះដោយមានកីឡាករចំនួន៤៨នាក់ ចូលរួមប្រកួតប្រជែងនៅក្នុងវិញ្ញាសារនិងក្រុមអាយុទាំងអស់។ ក្នុងវិញ្ញាសារអុករហ័ស (បុរស U១៦) កីឡាករវ័យក្មេង Dinh Nho Kiet បានបញ្ចប់ក្នុងលទ្ធផលល្អបំផុតគឺ ៦.៥ ពិន្ទុ ដណ្ដើមបានដាយមាស។ ក្នុងពូល U១៦នេះ ក្រុមវៀតណាមក៏ទទួលបានមេដាយប្រាក់មួយទៀត របស់កីឡាករវ័យក្មេង Tran Ngoc Minh Duy ផងដែរ៕