វៀតណាមឈ្នះមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ជើងឯកទាត់សីពិភពលោក

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃការប្រកួតពានរង្វាន់ជើងឯកទាត់សីពិភពលោក លើកទី ១០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែសីហា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាខេត្ត Van d’Oise ស្ថិតនៅខាងជើង ទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំងនោះ ក្រុមទាត់សី ជម្រើសវៀតណាម បានឈ្នះមេដាយមាសជាច្រើន សម្រាប់វិញ្ញាសាបុរសទោលនិងនារីទោលនិងវិញ្ញាសាគូបុរស-នារី។

វៀតណាមឈ្នះមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ជើងឯកទាត់សីពិភពលោក - ảnh 1ក្រុមទាត់សីជម្រើសជាតិក្នុងការប្រកួតនៅបារាំង (រូបថតៈ TTXVN) 

ពានរង្វាន់ជើងឯកទាត់សីពិភពលោកលើកនេះ ដោយមានការចូលរួមពីក្រុមទាត់សីចំនួន ១៥ ក្រុម ដែលជាសមាជិកនៃសហព័ន្ធកីឡាទាត់សីអន្តរជាតិ (ISF)។ បញ្ចប់ការប្រកួតប្រជែងថ្ងៃដំបូង (ថ្ងៃទី ២១ សីហា) ក្នុងវិញ្ញាសាបុរសទោល ឈ្មោះ Ho Phuoc Sang អត្តពលិក មកពីខេត្ត Dong Thap បានឈ្នះចូលក្នុងប្រកួតផ្តាច់ព្រ័ត្ត។ បន្ទាប់មក Ho Phuoc Sang បានឈ្នះទាំងពីរប្រកួត លើគូប្រជែងរបស់ក្រុមចិន ដោយបានការពារតំណែងជើងឯកពិភពលោកប្រកបដោយជោគជ័យ ដែលវៀត ណាមដណ្តើមបានកាលពី ២ ឆ្នាំមុននៅហុងកុង (ចិន)។

ក្នុងថ្ងៃប្រកួតទី ២ ក្រុមទាត់សីជម្រើសវៀតណាម ដែលចូលវិញ្ញាសា គូបុរស-នារី រួមមានអត្តពលិកបុរស - នារី ២ រូបគឺ  Tran Ngoc Hai និង Trinh Thi Nga ក៏បានឈ្នះគូប្រកួតប្រជែងចិនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនិងឈ្នះគូ ហុងកុង នៅវគ្គផ្តាច់ព្រ័ត្រ។ លោក Tran Ngoc Hai បានចែករំលែកថា៖ “អារម្មណ៍របស់ខ្ញុំនាពេលនេះគឺសប្បាយចិត្តយ៉ាងខ្លាំងណាស់ ព្រោះថា មុននឹងចូលប្រកួត ខ្ញុំគិតថាខ្ញុំមិនអាចប្រកួតប្រជែងបានទេ ប៉ុន្តែ ដោយសារមានការយកចិត្តទុកដាក់របស់មិត្តរួមក្រុមនិងក្រុមគ្រូពេទ្យ ខ្ញុំបានក្រោកឡើងដើម្បីការប្រលង នាំមកនូវភាពរុងរឿងជូនមាតុភូមិ។ ក្នុងការប្រកួតលើកទី ២ ជាមួយហុងកុង ខ្ញុំមានអារម្មណ៍ថា ងាយស្រួលជាងមុន ដោយសារការប្រកួតលើកមុន ខ្ញុំហាក់ដូចជាមិនទាន់សមជាមួយនឹងវិធីលែងរបស់គូប្រជែងឡើយ”។

នាថ្ងៃទី ២៣ ខែសីហា អត្តពលិកទាត់សីវៀតណាមបានចូលរួមប្រកួតជាគូបុរស - នារីជាបន្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ