វៀតណាមឈរឈ្មោះជាសមាជិកគណះកម្មាធិការបេតិកភ័ណ្ឌពិភពលោក

  (VOV)_សន្និសីទពេ​ញអង្គ លើកទី៣៧នៃគណះកម្មាធិការបេតិកភ័ណ្ឌពិភព
លោក ( WHC) ចំណុះអង្គការអប់រំ ​វិទ្យាសាស្ត្រ និងវប្បធម៌​អង្គការ​សហ​ប្រជាជាតិ
( UNESCO) ត្រូវបានប្រារព្វឡើង នារសៀលថ្ងៃទី ១៦​មិថុនា​នៅរាជធានីភ្នំពេញ 
(កម្ពុជា)។ ក្នុងបណ្ដាកិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅ ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៧ មិថុនា  នៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាប បណ្ដា​សមាជិកនៃគណះកម្មាធិការបេតិ
កភ័ណ្ឌ ពិភពលោក ​នឹងពិនិត្យមើលសុំនុំឯកសារចំនួន៣២ របស់ប្រទេសនានា ដើម្បី
ជ្រើស រើសបណ្ដាបេតិកភ័ណ្ឌ​វប្បធម៌ និងធម្មជាតិមានតំលៃលេចធ្លោ  ដើម្បីបំពេញ
បន្ថែម ចូលក្នុងបញ្ជី​រាយនាមបណ្ដា÷”បេតិកភ័ណ្ឌពិភពលោក” ដែលត្រូវបានទទួល
ស្គាល់។​ សន្និសីទលើកនេះក៏បានវាយតំលៃអំពីការងារអភិរក្ស និងការធ្វើអាជីវកម្ម
បណ្ដា​បេតិក ភ័ណ្ឌដែល​មានឈ្មោះក្នុងបញ្ជីរាយនាម ទន្ទឹមនឹងនោះពិនិត្យ​មើលសំ ណូមពរជួយឧបត្ថម្ភផ្សេងៗចំពោះបេតិកភ័ណ្ឌទាំងនោះ។ ពិសេស នៅក្នុងសន្និសីទ
លើកនេះ វៀតណាមចលនាឈរឈ្មោះចូលក្នុងគណះកម្មាធិការបេតិកភ័ណ្ឌពិភព លោក រួមមានសមាជិកចំនួន២១ប្រទេស។ ​

          ការចូលរួមបណ្ដាកិច្ចប្រជុំ របស់គណះកម្មាធិការបេតិកភ័ណ្ឌពិភព​លោក ជា
ឱកាសដើម្បី វៀតណាមស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ឆ្លៀត​យកការជួយ
ឧបត្ថម្ភរបស់ សហគមន៍អន្តរជាតិ ចំពោះការងារអភិរក្ស បណ្ដាបេតិកភ័ណ្ឌដែល
បាន ទទួលស្គាល់ ក៏ដូចជាការងារត្រៀមរៀបចំសំណុំ​ឯកសារនានាដើម្បីស្នើទទួល ស្គាល់បេតិកភ័ណ្ឌនានាទៀតផង៕

វៀតណាមឈរឈ្មោះជាសមាជិកគណះកម្មាធិការបេតិកភ័ណ្ឌពិភពលោក - ảnh 1
សន្និសីទពេញអង្គ លើកទី៣៧នៃគណះកម្មាធិការបេតិកភ័ណ្ឌពិភពលោកនៅកម្ពុជា(TTXVN)

ប្រតិកម្មទៅវិញ

ផ្សេងៗ