វៀតណាមដាក់គោលដៅស្វែងរក ប្រមូលផ្តុំបានឥដ្ឋធាតុចំនួន១0០០០នាឆ្នាំ២០១៥
|
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Thien Nhan (http://www.qdnd.vn) |
(VOV)_ថ្លែងមតិនៅសម័យប្រជុំលើកទី១ នៃគណះកម្មាធិការជាតិបញ្ជាណែនាំការស្វែងរកនិងប្រមូលផ្តុំឥដ្ឋិធាតុយុទ្ធជនពលី នារសៀលថ្ងៃទី ៤វិច្ឆិកា នៅរដ្ឋ ធានីហាណូយ ប្រធានគណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម និងជា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Thien Nhan បានអះអាង
ថា៖ការងារស្វែងរក ប្រមូលផ្តុំឥដ្ឋិធាតុយុទ្ធជនពលីជាភារកិច្ចនយោបាយសំខាន់
ជាភារកិច្ចរបស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល បង្ហាញច្បាស់ នូវសិលធម៌ ប្រពៃណី៖ ផឹកទឹកនឹកដល់ប្រភពដើម របស់ជនជាតិវៀតណាម។
លោក Nguyen Thien Nhan បានស្នើរគណះកម្មាធិការជាតិបញ្ជាណែនាំ ពិនិត្យ
ឡើងវិញ ការកសាងបទបញ្ញាត្តិធ្វើសកម្មភាព អនុវត្តយ៉ាងសកម្មរាល់ ដំណោះ ស្រាយដើម្បីដល់ឆ្នាំ ២០១៥ ស្វែងរក ប្រមូលផ្តុំបានឥដ្ឋិធាតុយុទ្ធជនពលីចំនួន
១០០០ ដល់ឆ្នាំ២០២០ ស្វែងរកនិងប្រមូលផ្តុំបានឥដ្ឋិធាតុយុទ្ធជនពលីនៅមាន
ព័ត៍មាន ចំនួន៦០%…។ល។
“ យើងត្រូវត្រៀមរៀបចំគ្រប់គ្រាន់សមត្ថភាព សហការជាមួយក្រុម ផ្សេងៗនៅបណ្ដាតំបន់ជាប់ព្រំដែនឡាវនិងកម្ពុជា។ ជារៀងរាល់ឆ្នាំ បណ្ដាតំបន់គ្មានកងកម្លាំងបំពេញការងារនេះអាចបង្កើតបណ្ដាក្រុមកម្លាំងបណ្ដុះ
អាសន្ត ហើយអាចរួមសហការជាមួយស្ថាប័នទាក់ទិននានាទៀតផង៕”