វៀតណាមដាក់ចេញគោលដៅបង្កើតសញ្ញាសម្គាល់ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
(VOVWORLD) - វៀតណាមនឹងទទួលតួនាទីជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅខែមេសាឆ្នាំ ២០២១ ។ នេះជាតំណែងប្រធានប្ដូរវេនលើកទី ២ ហើយក៏ជាតំណែងប្រធានចុងក្រោយរបស់វៀតណាមក្នុងអាណត្តិសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ២០២០-២០២១ ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN) |
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា វៀតណាមនឹងត្រៀមឈានចូលខែកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខដោយមានភាពអំណោយផលជាច្រើនប៉ុន្តែក៏មានការលំបាកជាច្រើនផងដែរ។ ការលំបាកមួយក្នុងចំណោមការលំបាក់គឺនាបច្ចុប្បន្ននេះគឺមានបញ្ហា ស្មុគស្មាញជាច្រើនបានកើត ឡើង។ ទោះយ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាវៀតណាមក៏មានភាពងាយស្រួលជាច្រើនផងដែរព្រោះថាវៀតណាមធ្វើការនៅក្រុមប្រឹក្សាសន្តិសុខអស់រយៈពេល ១៥ ខែ ដោយបានប្រមូលបទពិសោធន៍កាន់តែច្រើន ដូច្នេះកិច្ចសហប្រតិបត្តិការទាំងក្នុងនិងក្រៅក្រុមប្រឹក្សាសន្តិសុខរបស់វៀតណាមក៏មានប្រសិទ្ធភាពជាងមុនដែរ។ ជាពិសេសវៀតណាមទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសនានានៅក្នុងក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិនេះ។លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថាស្ថានបេសកកម្មបានត្រៀមរៀបចំសម្រាប់វិធី ជាពិសេសគឺគំនិតផ្តួចផ្តើមនិងបញ្ហាដែលវៀតណាមចង់សង្កត់ធ្ងន់នៅក្នុងនាមជាប្រធាននៅខែមេសា ឆ្នាំ ២០២១ ខាងមុខផងដែរ៕